អាល្លឺម៉ង់៖ ក្រោយពីភ្លាត់ស្នៀតចាញ់ ក្រុមជម្រើសជាតិប្រេស៊ីល កីឡាករ Toni Kroos បានដាស់តឿនឲ្យមិត្តរួមក្រុមជម្រើសជាតិរបស់ខ្លួន ខំប្រឹងហ្វឹកហាត់ឡើងវិញ បើពួកគេចង់ធ្វើជាជើងឯក World Cup នៅឆ្នាំនេះ។

កីឡាករ Toni Kroos បានថ្លែងប្រាប់សារព័ត៌មាន ក្រោយការប្រកួតរវាង អាល្លឺម៉ង់ និង ប្រេស៊ីល ថា ក្រុមជម្រើសជាតិរបស់ខ្លួន ត្រូវតែកែលម្អទម្រង់លេងឡើងវិញ។ 

កីឡាករវ័យ២៨ឆ្នាំ រូបនេះ បានបន្តថា ទម្រង់លេងរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ក្នុងការប្រកួតនេះ ដោយសារតែ កីឡាករមួយរូបៗ បានបញ្ជូនបាល់មិនសូវបានល្អគ្រប់គ្រាន់។ ក្រុមអាល្លឺម៉ង់មិនទាន់ល្អខ្លាំង ដូចអ្នកគ្រប់គ្នានិយាយនោះទេ ហើយពួកយើងបានបង្ហាញ ចំណុចខ្សោយរបស់យើង ក្នុងការប្រកួតជាមួយប្រេស៊ីល។ 

កីឡាកររបស់ក្រុម Real Madrid រូបនេះ បានបន្ថែមថា នេះសំណាងហើយវាគ្រាន់តែការប្រកួតមិត្តភាព ហើយយើងត្រូវតែយល់ដឹង នឹងកែទម្រង់នូវកំហុសរបស់ពួកយើង ដើម្បីត្រៀមខ្លួនទៅក្នុងព្រឹត្តិការណ៍ World Cup ខាងមុខនេះ។

គួរឲ្យដឹងថា ក្រុមជម្រើសជាតិអាល្លឺម៉ង់ស្ថិតនៅក្នុង Group F នៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ ដោយអ្នកវិភាគខ្លះបានដាក់ឈ្មោះក្រុម ឬ Group នេះថាជា Group មរណៈ ដោយសារតែ មានក្រុមខ្លាំងជាច្រើនដូចជា ជម្រើសជាតិ អាល្លឺម៉ង់, ម៉ិចសិក, ស៊ុយអ៊ែត និង កូរ៉េខាងត្បូង ៕ 

ជម្រើសជាតិអាល្លឺម៉ង់
កីឡាករ Toni Kroos

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]