អេស្ប៉ាញ៖ ទោះបីជា Lionel Messi រងរបួសមិនអាចជួយអាហ្សង់ទីន ក្នុងការប្រកួតមិត្ដភាពទាំង២ប្រកួតក៏ពិតមែន ប៉ុន្ដែគ្រូបង្វឹករបស់ Barcelona លោក Ernesto Valverde ហាក់បីដូចជាមិនបារម្ភ ចំពោះរបួសរបស់គេឡើយ។ 

Lionel Messi

គ្រូបង្វឹកវ័យ ៥៤ឆ្នាំ បានបញ្ជាក់ថា រូបលោកធ្លាប់ដាស់តឿន កីឡាករគ្រប់រូបក្នុងក្រុមអំពីបញ្ហាសាច់ដុំ។ ប៉ុន្ដែរូបលោកមិនបានបញ្ជាក់ទេថា តើកីឡាកររូបណាដែលរងរបួសអំពីបញ្ហាមួយនេះនោះទេ។

អតីតគ្រូបង្វឹកក្រុម Athletic Club បាននិយាយថា៖ «ការប្រកួតចុងក្រោយក្នុងលីក Messi បានប្រកួតទល់នឹង Athletic Club។ វាជាការពិតដែលរូបគេមានបញ្ហាបន្ដិចបន្ដួច» ។  

លោកបានបន្ថែមទៀតថា៖

លោក Ernesto Valverde
«ខ្ញុំមិនមានការភ័យព្រួយអ្វីនោះទេ ព្រោះខ្ញុំដឹងថារបួសរបស់គេ នឹងមិនមានបញ្ហាអ្វីខ្លាំងឡើយ។ ពួកយើងនឹងមិនដេកភ័យមុនទេ គឺត្រូវចាំមើលថាតើរូបគេ (Messi) របួសអ្វីឲ្យប្រាកដ» ៕
Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]