អេស្ប៉ាញ៖ ពេលវេលារបស់កីឡាករ Gareth Bale នៅក្នុងរដ្ឋធានី អេស្ប៉ាញ កំពុងអស់ទៅបន្តិចម្តងៗហើយ ដោយសារតែ ក្លិបអធិរាជស Real Madrid គ្រោងលក់កីឡាករសំខាន់ៗមួយចំនួនចេញ ដើម្បីទិញយកកីឡាករថ្លៃជាងគេក្នុងលោក គឺខ្សែប្រយុទ្ធ Neymar Jr ពីក្រុម Paris Saint-Germain ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី Real Madrid នឹងមិនអនុញ្ញាតឲ្យ Bale ចាកចេញពីក្លិបក្នុងតម្លៃថោកៗនោះទេ។

បើយោងតាមប្រភពព័ត៌មាន ក្លិបយក្សមួយនេះបានព្រមានថា ក្លិបណាមួយដែលចង់ទិញយកកីឡាករ Gareth Bale នៅរដូវកាលក្រោយ ត្រូវតែចំណាយដើមទុនដ៏ធំ ពោលគឺ យ៉ាងហោចណាស់ក៏ជាង ១២៣លានដុល្លារអាមេរិកដែរ។

គួរបញ្ជាក់ផងដែរថា កីឡាករសញ្ជាតិវែល រូបនេះ បានផ្លាស់ចូលមកក្នុងក្រុម Real Madrid ក្នុងឆ្នាំ ២០១៣ និងបានជួយក្រុមយ៉ាងច្រើន ប៉ុន្តែដោយសារតែ បញ្ហារបួសច្រើនលើកច្រើនសាបានធ្វើឲ្យ Gareth Bale ធ្លាក់ទម្រង់លេង ខណៈក្នុងរដូវកាលនេះ គេអាចស៊ុតបញ្ចូលទីត្រឹមតែ ១២គ្រាប់ប៉ុណ្ណោះ សម្រាប់ការបង្ហាញខ្លួនចំនួន ២៩ប្រកួត៕

កីឡាករ Gareth Bale
កីឡាករ Gareth Bale
កីឡាករ Gareth Bale

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]