បច្ចុប្បន្ននេះមានប្រជាជន មួយចំនួនបានយល់ថា ការប្រើនូវប្រេងឆាច្រើន គឺមិនល្អទេ រួមទាំងបណ្តាល ឲ្យខូចសុខភាពថែមទៀតផង។

ថ្ងៃនេះយើងសូមបង្ហាញ ប្រាប់នូវការប្រើ ប្រេងរឺក៏ខ្លាញ់ ដែលមិនបណ្តាល ឲ្យខូចសុខភាព ហើយថែមទាំងធ្វើឲ្យមានសុខភាពល្អ និងស្បែកស្អាតទៀតផងនោះ គឺជាខ្លាញ់ ដែលយកមក ពីត្រីនៅក្នុងសមុទ្រ មានដូចជាត្រី សូម៉ុងនិងត្រីធូណា -ល-។ ខ្លាញ់ត្រីមាន អូមេហ្គា (Omega) ៣ នៅក្នុងត្រី។ វាមានសារៈប្រយោជន៍ ណាស់សំរាប់អ្នកដែល មានជំងឺលើសឈាម ព្រោះវាមិនបណ្តាល ស្ទះសរសៃរឈាមដូចប្រេងឆាដទៃ ព្រោះវាជាប្រេងដែលគ្មាន សារាធាតុគីមី ជួយបំប៉នសុខភាព និងព្យាបាលជំងឺ ថែមទៀតផង។  ប្រសិនបើយើងក្អករឺឈឺក យើងអាចចាក់វាចូល ទៅក្នុងទឹកមួយកែវ  រួចយកមកញ៉ាំ នោះវាធ្វើឲ្យយើងបាតឈឺក រឹតតែពិសេសយើង អាចយកខ្លាញ់ មកលាបសក់ ហើយបើយើងប្រើ វាក្នុងការធ្វើម្ហូបអាហារញ៉ាំ ជារៀងរាល់ថ្ងៃនោះនិងធ្វើឲ្យស្បែក ស្អាតភ្លឺថ្លា ការចង់ចាំបានយ៉ាងល្អ ហើយនិងទប់ស្កាត់ នៅជំងឺមហារីក ថែមទៀតផង។

ប្រសិនបើប្រិយមិត្ត ចង់បាននូវខ្លាញ់ដែល ប្រើហើយមិនប៉ះពាល់ ដល់សុខភាពនោះ សូមជ្រើសនូវខ្លាញ់ត្រី យកទៅប្រើ នៅក្នុងក្រុមគ្រួសារចុះ។

តើប្រិយមិត្តណាខ្លះ ដែលប្រើនូវខ្លាញ់ត្រី?

សូមមើលរូបភាពនិងវីដេអូក្នុងការរុករកខ្លាញ់ត្រី៖

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]