ភ្នំពេញ៖ ទេពកោសល្យ និងសមត្ថភាពសម្ដែង របស់ រំដួល លិចទឹក កំពុងត្រូវបានទស្សិកជន ពេញចិត្តជាខ្លាំង ព្រោះ ក្រៅពីមានដុងសិល្បៈ  ក្នុងការតុបតែងខ្លួនប្លែកៗលោក ក៏មានថ្វីដៃផាត់មុខ មិនអន់ដែរ។

ហើយជារឿយៗ តារាសម្ដែងរូបនេះ តែងតែជា អ្នកតុបតែងមុខប្រចាំ ឲ្យតារាស្រីសម្ដីស្រទន់ កញ្ញា មាស សុខសោភា រាល់ពេលចេញសម្ដែង ឬថតវីដេអូចម្រៀង នានា។

អ្វីដែលមិននឹកស្មានដល់ ក្រៅពីធ្លាប់  Make Up ឲ្យម្ចាស់បទ«មេឃកំពុងភ្លៀងហើយ»  រូបនេះ រំដួល លិចទឹក ក៏ជាអ្នកតុបតែងខ្លួន ឲ្យ Miss global  កញ្ញា យស ផលីណា ក៏ដូចជាពិធីការិនីថៃ ដ៏ល្បី អ្នកនាង Sirinya Winsiri ដែលគ្រប់គ្នា និយមហៅថា Cindy Bishop សម្រាប់កម្មវិធីប្រកួតរាជនីសម្រស់ លំដាប់ពិភពលោក Miss Global 2017  ដែលបានបញ្ចប់ទៅកាលពីថ្មីៗនេះ។

ជាងនេះទៀតនោះ តារាសម្ដែង ដែលនិយមតុបតែងខ្លួនប្លែកៗ រូបនេះ ក៏ធ្លាប់ បានផាត់មុខឲ្យ កំពូលតារាចម្រៀងស្រី ល្បីលំដាប់ជួរមុខ កញ្ញា ឱក សុគន្ធកញ្ញា និង តារាចម្រៀងសាច់សខ្ចី កញ្ញា សុខ ពិសី ផងដែរ។

ដោយសារសមត្ថភាព ពិសេស ដែលខ្លួនមាន ដូច្នេះហើយ ទើបធ្វើឲ្យ លោក កាន់តែមានទីផ្សារក្នុងការងារសិល្បៈ ជាពិសេស មិនត្រឹមតែជាតារាសម្ដែង ដែលមានប្រជាប្រិយភាពខ្ពស់ទេ រំដួល លិចទឹក ក៏ជាអ្នកផាត់ជំនាញ សម្រាប់តារាល្បី ទាំងនេះដែរ៕

ខាងក្រោមនេះ ជារូបភាពតារាល្បីៗ ដែល រំដួល លិចទឹក ធ្លាប់បានផាត់មុខឲ្យ៖

ស្នាដៃ រំដួល លិចទឹក
ស្នាដៃ រំដួល លិចទឹក
ស្នាដៃ រំដួល លិចទឹក
ស្នាដៃ រំដួល លិចទឹក
ស្នាដៃ រំដួល លិចទឹក
ស្នាដៃ រំដួល លិចទឹក
ស្នាដៃ រំដួល លិចទឹក
ស្នាដៃ រំដួល លិចទឹក
ស្នាដៃ រំដួល លិចទឹក
ស្នាដៃ រំដួល លិចទឹក
ស្នាដៃ រំដួល លិចទឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រំដួល លិចទឹក