ចិន៖ គ្រូស្រីថ្នាក់មធ្យមសិក្សាម្នាក់ ត្រូវបានគេផ្ទេរចេញពីសាលា បន្ទាប់ពីវីដេអូដែលនាងទះកំផ្លៀងសិស្សស្រីនៅក្នុងថ្នាក់រៀន ត្រូវបានគេចែករំលែកពាសពេញក្នុងបណ្តាញសង្គមប្រទេសចិន។

វីដេអូដែលត្រូវបានថតដោយសិស្សផ្សេងទៀតនៅក្នុងថ្នាក់ គេឃើញគ្រូស្រីម្នាក់និយាយចម្អក និងជេរប្រមាថសិស្សស្រីម្នាក់ ហើយថែមទាំងទះសិស្សស្រីនេះ ៥កំផ្លៀងក្នុងរយៈពេលតែ២៥វិនាទី ឮសូរលាន់ពេញថ្នាក់រៀនតែម្តង។

គ្រាន់តែស្ពាយកាបូបទាន់សម័យទៅសាលា ត្រូវគ្រូទះ៥កំផ្លៀង

យោងទៅតាមសារព័ត៌មាន Beijing News បានឲ្យដឹងថា បន្ទាប់ពីបែកធ្លាយវីដេអូនេះមិនបានប៉ុន្មានផង នាយកសាលាដែលស្ថិតនៅក្នុងតំបន់ Dingbian នាខេត្ត Shaanxi បានចេញមុខមកបញ្ជាក់ថា មូលហេតុដែលអ្នកគ្រូស្រីហ៊ានធ្វើបែបនេះ ក៏ដោយតែកូនសិស្សគេចសាលា ហើយថែមទាំងស្ពាយកាបូបដ៏កាលីបទាន់សម័យយ៉ាងឆើតឆាយមកសាលារៀនទៀតផង។

នាយកសាលាដដែលបានបន្ថែមទៀតថា អ្នកគ្រូនេះដាក់ពិន័យលើសិស្សហួសហេតុពេក ដូច្នេះនាងត្រូវបានគេផ្ទេរចេញពីសាលា ហើយក៏ត្រូវបានគេកត់ត្រាកំហុសឆ្គង ចូលទៅក្នុងកំណត់ត្រារបស់នាងផងដែរ។

គ្រាន់តែស្ពាយកាបូបទាន់សម័យទៅសាលា ត្រូវគ្រូទះ៥កំផ្លៀង

នៅក្នុងបណ្តាញសង្គម Weibo ម្ចាស់គណនីជាច្រើនបានឆ្ងល់ថា មានអ្វីខុស ដោយគ្រាន់តែស្ពាយកាបូបកាលីបទាន់សម័យដែលឆើតឆាយទៅសាលានោះ៕

ប្រិយមិត្តគិតយ៉ាងណាដែរចំពោះហេតុការណ៍នេះ? សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]