ភ្នំពេញ៖ ក្រោយពេលរៀបការរួចកំពូលតារាចម្រៀង ប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាសអ្នកនាង សុគន្ធ និសា កាន់តែមានភាពមមាញឹកឡើងនៅក្នុងការចេញច្រៀងតាមបណ្តាខេត្តក៏ដូចជាតាមបណ្តាកម្មវិធីជប់លៀងធំៗនានា ស្ទើរតែរកពេលសម្រាកមិនបាន។

ជាក់ស្តែង កាលពីយប់មិញនេះ តារាចម្រៀងកំពុងមានប្រជាប្រិយភាពខ្លាំងអ្នកនាង សុគន្ធ និសា ព្រមទាំងតារាចម្រៀងប្រុសស្រីជាច្រើនរូបផ្សេងទៀត ក៏បានចូលរួមច្រៀងនៅក្នុងកម្មវិធី «ជប់លៀងប៉េអឹមក្រុង» ដើម្បីជាការអបអរសាទរដល់ឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើង ដែលត្រៀមជិតចូលមកដល់នាពេលខាងមុខនេះផងដែរ។

នៅក្នុងនោះអ្នកនាង សុគន្ធ និសា ក៏មិនភ្លេចតុបតែងខ្លួន បញ្ចេញនូវភាពស៊ិចស៊ីបន្តិចៗ ទាក់ភ្នែកអ្នកមើលនៅជុំវិញខ្លួនដែរ ជាមួយនឹងឈុតរ៉ូបពណ៌ខ្មៅ អមនឹងគ្រឿងអលង្ការ នៅលើខ្លួនយ៉ាងស្រស់ស្អាតទៀតផង។

ពេលមានស្វាមីរួច តារាចម្រៀង សុគន្ធ និសា លួចបញ្ចេញភាពស៊ិចស៊ី ដែលគេកម្របានឃើញនាង ស្លៀករ៉ូបវាលបញ្ចេញសាច់ចង្កេះយ៉ាងដូច្នេះ កាលពីមុនមកណាស់៕

តោះចង់ដឹងអ្នកនាង សុគន្ធ និសា ស្រស់ស្អាតយ៉ាងណាជាមួយឈុតខ្មៅមួយនេះ យើងទៅទស្សនារូបភាពដូចខាងក្រោមទាំងអស់គ្នា៖ 

ឆន សុវណ្ណារាជ និង សុគន្ធ និសា
សុគន្ធ និសា ក្នុងកម្មវិធីច្រៀងយប់មិញ
សុគន្ធ និសា ក្នុងកម្មវិធីច្រៀងយប់មិញ
សុគន្ធ និសា ក្នុងកម្មវិធីច្រៀងយប់មិញ
សុគន្ធ និសា ក្នុងកម្មវិធីច្រៀងយប់មិញ
សុគន្ធ និសា ក្នុងកម្មវិធីច្រៀងយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា