ភ្នំពេញ៖ ប្រជាប្រិយភាពរបស់ តារាចម្រៀងវ័យក្មេងសម្បុរស្រអែម កុមារី ឃុយ ម៉ីហៀង នៅតែមានសម្រាប់អ្នកគាំទ្រជានិច្ច បើទោះជាពេលនេះ ប្អូនមិនទាន់ចេញបទចម្រៀងលក់នៅលើទីផ្សារ ដូចអតីតបេក្ខភាព The Voice Kids Cambodia ដទៃ ដែលធ្លាប់ប្រលងជាមួយប្អូនក៏ដោយ។

ដោយឡែក អ្នកគាំទ្រក៏តែងតែឃើញ តារាចម្រៀងរូបនេះ បង្ហាញខ្លួននៅលើឆាកតន្រ្តីផងដែរ ប៉ុន្តែមិនសូវញឹកញាប់នោះទេ។ ក្នុងនោះដែរ កាលពីថ្មីៗនេះ ម៉ីហៀង បានឡើងសម្តែងលើឆាកតន្ត្រីកម្មវិធីមួយកន្លែង ហើយក៏ត្រូវបានពិធីករក្នុងកម្មវិធីនោះ សំណូមពរឲ្យប្អូនច្រៀងគោកបទដែលប្អូនធ្លាប់យក ប្រលងមានចំណងជើងថា «ចាំនៅតែចាំ»។

យ៉ាងណាមិញ សម្រាប់បទចម្រៀងដែល ម៉ីហៀង ច្រៀងគោកមួយបទនេះ ពិតជាពិរោះខ្លាំងមែនទែន ស្ទើរតែធ្វើឲ្យមហាជនព្រឺសម្បុរតាមទៅហើយ។ ម៉្យាងវិញទៀត ក៏មានមហាជនខ្លះបាននិយាយថា ប្អូនច្រៀងបទ«ចាំនៅតែចាំ»ម្តងនេះ ពិរោះជាងកាលពេលប្រលងទៅទៀត៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរទស្សនាវីដេអូខាងក្រោម៖ 

ម៉ីហៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឃុយ ម៉ីហៀង