ភ្នំពេញ៖ កាលពីយប់មិញនេះ កវីល្បីឈ្មោះ លោក ខេមរៈ ភារុណ ដែលគ្រប់គ្នា ស្គាល់ច្បាស់ថា ត្រូវជាបងប្រុសបង្កើតរបស់ កំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត បានប្រារព្ធពិធី ឡើងគេហដ្ឋានថ្មី ។

ជាក់ស្ដែង ក្រៅពីមានវត្តមាន ក្រុមគ្រួសារ និងភ្ញៀវកិត្តិយស  គេសង្កេតឃើញថា មានតារាស្រីប្រុស ល្បីៗជាច្រើនរូប បានបង្ហាញខ្លួន នៅទីនោះ ទៀតផង។

ក្នុងនោះ សូម្បីតែ មិត្តសិល្បៈនៅផលិតកម្ម សាន់ដេ ដែលជាទ្រនំចាស់របស់ បងប្អូនទាំង២នាក់នេះ ក៏ឆ្លៀតពេល មកចូលរួមអបអរ ក្នុងពិធីរបស់ អ្នកនិពន្ធល្បីឈ្មោះ រូបនេះ ផងដែរ។

អ្វីដែលពិសេសនោះ ដើម្បីបង្កបរិយាកាស ឲ្យកាន់តែសប្បាយ លោក ខេមរៈ សិរីមន្ត ក៏មិនភ្លេចដឹកដៃ ដៃគូចម្រៀងចាស់ កញ្ញា សុខ ពិសី ឡើងច្រៀង ជាចំណងដៃក្នុងថ្ងៃឡើងផ្ទះថ្មីរបស់បងប្រុស ធ្វើឲ្យអ្នកចូលរួុម ពេញចិត្តជាខ្លាំង។

ចំពោះ ទិដ្ឋភាព ក្នុងកម្មវិធីឡើងផ្ទះថ្មីរបស់ លោក ខេមរៈ ភារុណ នេះបានធ្វើឲ្យទស្សនិកជន កាន់តែដឹងច្បាស់ថា ទំនាក់ទំនងមិត្តភាព រវាង គ្រួសារលោក សិរីមន្ត និងតារាសិល្បៈ ពិតជាមានភាពជិតដិតគ្នា មិនធម្មតាឡើយ ៕

ខាងក្រោមនេះ ជាការបកស្រាយរួមគ្នា រវាងលោក សិរីមន្ត និង សុខ ពិសី៖

ពិធីឡើងផ្ទះថ្មីរបស់ លោក ខេមរៈ ភារុណ
ពិធីឡើងផ្ទះថ្មីរបស់ លោក ខេមរៈ ភារុណ
ពិធីឡើងផ្ទះថ្មីរបស់ លោក ខេមរៈ ភារុណ
ពិធីឡើងផ្ទះថ្មីរបស់ លោក ខេមរៈ ភារុណ
ពិធីឡើងផ្ទះថ្មីរបស់ លោក ខេមរៈ ភារុណ
ពិធីឡើងផ្ទះថ្មីរបស់ លោក ខេមរៈ ភារុណ
ពិធីឡើងផ្ទះថ្មីរបស់ លោក ខេមរៈ ភារុណ
ពិធីឡើងផ្ទះថ្មីរបស់ លោក ខេមរៈ ភារុណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អាន គុណកូឡា