(ភ្នំពេញ)៖ បន្ទាប់ពីមានការប្រកាស ព្រមានប្តឹងឡើងតុលាការ ពីសំណាក់តារាសម្តែងស្រី កញ្ញា ដេននី ក្វាន់ ចំពោះនារីវ័យក្មេងម្នាក់ម្ចាស់ ដែលជាម្ចាស់ Account Facebook ឈ្មោះ Oun Pice New ពាក់ព័ន្ធករណីផ្ញើសាររិះគន់ និងជេបញ្ចោរកប់ៗមាត់នោះ ទីបំផុតសាមីខ្លួនម្ចាស់ Account Facebook រូបនេះ បានចេញវីដេអូ និងសារសុំទោស ដេននី ក្វាន់ ទាំងញ័រមាត់ ជាសាធារណៈរួចហើយ។

តាមរយៈសាររៀបរាប់សុំទោស តារាស្រីកញ្ញា ដេននី ក្វាន នារីម្ចាស់ Account Facebook ខាងលើ បានរសេរថា «ចា៎..សូមជម្រាបសួរបងប្អូន នៅក្នុងបណ្ដាញសង្គមហ្វេសបុកទាំងអស់គ្នានាងខ្ញុំម្ចាស់ Account Oun Pich New ថ្ងៃនេះ នាងខ្ញុំសុំចេញ clip សុំទោសបងស្រី ចោម ច័ន្ទ និងបងស្រី ដេននី ក្វាន់ ជាសាធារណៈ ដែលកាលពីថ្ងៃមុនខ្ញុំបានខមមិនពាក្យមិនសមរម្យ ទៅកាន់បងស្រី!»។

នារីវ័យក្មេងរូបនេះបានបន្តថា «រឿងនេះ ក៏ព្រោះតែខ្ញុំគិតមិនដល់ឆេវឆាវមួយពេល មិនបានគិតវែងឆ្ងាយ ទើបមានរឿងដល់ថ្នាក់នេះ ប្អូនសន្យាថា ថ្ងៃក្រោយមកប្អូនធ្វើអ្វីមួយនឹងគិតឲ្យបានវែងឆ្ងាយ និងមិនតាមអារម្មណ៍ឆេវឆាវទៀតទេ។ បងក៏ជាអ្នកធ្វើបុណ្យដែរ ចឹងប្អូនសង្ឃឹមថា បងនឹងលើកលែងទោសឲ្យប្អូន មនុស្សណាក៏ធ្លាប់ខុសដែរ តែសំខាន់គឺចេះកែប្រែ ចឹងប្អូនដឹងខុសហើយ ចុងក្រោយប្អូនសុំទោសបង ហើយក៏អរគុណបងផងដែរ ដែលប្រើពាក្យសម្តីល្អៗ មកកាន់ប្អូន!»។

ក្រោយពីមានការសុំទោសភ្លាមៗនោះ តារាស្រីកញ្ញា ដេននី ក្វាន់ ចេញមុខឆ្លើយតបវិញថា «សម្រាប់ខ្ញុំមិនបញ្ហាទេ ឲ្យតែខុសហើយចេះកែ ។ Ok ខ្ញុំទទួលការសុំទោសពីប្អូនស្រីសង្ឃឹមថា ប្អូននឹងមិនធ្វើបែបនឹងជាលើកទីពីរទៀតទេ ហើយនេះជាគំរូសម្រាប់អ្នកផ្សេងទៀត ដែលមិនចូលចិត្តខ្ញុំ សូមទុកក្នុងចិត្តទៅ កុំចូលខមមិនជេរជាសាធារណៈ ចឹងទៀត ព្រោះមនុស្សដូចខ្ញុំ មិនដែលចេះទៅបង្កជម្លោះ ជាមួយអ្នកណាមុនទេ…!»។

កញ្ញា ដេននី ក្វាន់ បន្ថែមថា «ខ្ញុំធ្វើនេះ ជាមួយប្អូនស្រីម្នាក់នេះ គឺវៃមួយព្រមានមួយរយ ដើម្បីកុំឲ្យអ្នកក្រោយយកគំរូតាមទៀត Facebook យើងគួរតែលេងឲ្យមានប្រយោជន៍ សម្រាប់ខ្លួនយើង និងសង្គម មិនមែនសម្រាប់ជេរគ្នានោះទេ»។

សូមបញ្ជាក់ថា កញ្ញា ដេននី ក្វាន់ កាលពីប៉ុន្មានថ្ងៃមុននេះ ពោលគឺអំឡុងពេលមួយ ត្រូវរងការជេរប្រមាថពីសំណាក់នារីវ័យក្មេងម្ចាស់ Account Facebook ឈ្មោះ Oun Pice New នោះនាងបានប្រតិកម្មភ្លាមៗ ដោយប្រកាសព្រមានប្តឹង និងប្រកាសផ្តល់ថវិការ២០០ដុល្លារ ចំពោះអ្នកដែលផ្តល់ដំណឹង ពីទីកន្លែងស្នាក់នៅរបស់នារីខាងលើ។ ប៉ុន្តែពេលនេះ បន្ទាប់ពីមានការសុំទោស ដេននី ក្វាន់ ក៏បានបន្ទន់ឥរិយាបទ លើកលែងកំហុស ឲ្យនារីម្នាកនោះផងដែរ៕

នារីដែលបានជេរ ដេននី ក្វាន់
នារីដែលបានជេរ ដេននី ក្វាន់
នារីដែលបានជេរ ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់