ភ្នំពេញ៖ តារាពហុជំនាញ នាយ ចឺម ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង ជាមួយបទចម្រៀងថ្មីៗរបស់ខ្លួន ដែលបានចេញលក់នៅលើទីផ្សារ។

ដោយឡែក កាលពីថ្មីៗនេះ តារាចម្រៀងវ័យក្មេងរូបនេះ បានធ្វើរឿងដ៏គួរឲ្យសរសើរមួយ ដោយរូបលោកបាន បុកគ្រឹះសង់ផ្ទះឲ្យម្តាយរបស់ខ្លួន ដែលមានតម្លៃខ្ទង់ម៉ឺនដុល្លារឯណោះ។

យ៉ាងណាមិញ ទន្ទឹមនឹងនោះ អ្នកគាំទ្រសង្កេតឃើញថា នាយ ចឺម ក៏បានធ្វើពិធីជប់លៀងមួយ ជួបជុំបងប្អូន ដើម្បីអបអរការបុកគ្រឹះសង់ផ្ទះថ្មីនេះផងដែរ។ ក្នុងនោះ ដោយផ្អែកលើវីដេអូដែលបង្ហោះដោយ គណនីយូធូបមួយ ពីការជប់លៀងនោះ បានឲ្យឃើញថា នាយចឺម និងបងប្អូនខ្លួន ពិតជាសប្បាយរីករាយជាមួយ ការជប់លៀងនេះខ្លាំងមែនទែន ហើយមិនត្រឹមតែប៉ុណ្ណោះ ពួកគេថែមទាំងលេង ប៉ាតធ្យូងគ្នាខ្មៅពេញមុខថែមទៀតផង។

ម៉្យាងវិញទៀត បន្ទាប់ពីឃើញវីដេអូនោះហើយ មហាជនពិតជាទប់សំណើចមិនបាននោះទេ នៅពេលដែលឃើញពួកគេលេងប៉ាតធ្យូងគ្នាបែបនេះ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

នាយចឺម
នាយចឺម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម