ភ្នំពេញ៖ តារាចម្រៀង និងសម្តែងប្រុស ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំងលោក ហេង ប៊ុនលាភ បានស្ងប់ស្ងាត់ពីវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំកន្លងណាស់មកហើយ ព្រោះតែជាប់រវល់ជាមួយនឹងមុខជំនួញរបស់ខ្លួន។

ប៉ុន្តែទោះបីជា មិនបានប្រឡូកនៅក្នុងវិស័យសិល្បៈពេញទំហឹង ដូចកាលពីមុនក៏ដោយ ក៏លោកនៅតែមានអ្នកគាំទ្រជាច្រើន ទៅលើទឹកដមសំឡេង និងថ្វីដៃនៃការសម្តែងរបស់លោក ហេង ប៊ុនលាភ នៅក្នុងខ្សែភាពយន្តខ្មែរ។

ជាក់ស្តែង នៅពេលនេះលោក ហេង ប៊ុនលាភ ក៏បានបង្ហាញខ្លួនសាជាថ្មីម្តងទៀត នៅក្នុងខ្សែភាពយន្តភាគបុរាណខ្មែរគឺរឿង «កូនពស់កេងកង» របស់ស្ថានីយទូរទស្សន៍ហង្សមាស ដោយបានដើរតួ ជាតួអង្គលោក ឧកញ៉ាវិភក្ត័ 

ឃើញបែបនេះហើយ ពិតជាធ្វើឱ្យអ្នកគាំទ្រ សប្បាយរីករាយនៅក្នុងចិត្តយ៉ាងខ្លាំង ព្រោះជិតបានទស្សនាការសម្តែងរបស់លោក ហេង ប៊ុនលាភ ក្នុងរឿងបុរាណខ្មែរទៀតហើយ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស ក្នុងពេលឆាប់ៗខាងមុខនេះ។

គួរឱ្យដឹងផងដែរថា តារាចម្រៀង និងតារាសម្តែងលោក ហេង ប៊ុនលាភ ធ្លាប់មានឈ្មោះបោះសំឡេងយ៉ាងខ្លាំង នៅក្នុងបទចម្រៀង «ទឹកភ្នែកស្វាមីស្រីឡង់សេ» «ជីដូនកាកី» និងនៅក្នុងរឿងភាគខ្មែរ «ពិសស្នេហ៍» ជាដើម ៕  

លោក ហេង ប៊ុនលាភ
ហេង ប៊ុនលាភ នៅក្នុងរឿង «កូនពស់កេងកង»
ហេង ប៊ុនលាភ នៅក្នុងរឿង «កូនពស់កេងកង»
ហេង ប៊ុនលាភ នៅក្នុងរឿង «កូនពស់កេងកង»
តួសម្តែងនៅក្នុងរឿង «កូនពស់កេងកង»
តួសម្តែងនៅក្នុងរឿង «កូនពស់កេងកង»
តួសម្តែងនៅក្នុងរឿង «កូនពស់កេងកង»
តួសម្តែងនៅក្នុងរឿង «កូនពស់កេងកង»
តួសម្តែងនៅក្នុងរឿង «កូនពស់កេងកង»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង ប៊ុនលាភ