យោងតាមប្រភពពត៌មាន ពីគេហទំព័រ ហាហ្វីងតុនផុស (huffingtonpost) បានអោយដឹងថា សាកសព សត្វចម្លែកមួយចំនួន  នឹងត្រូវបានធ្វើការចាក់ផ្សាយលើ កញ្ចក់ទូរទស្សន៍ ប៉ុស្ត៍វិទ្យាសាស្រ្ត។

តំបន់ Metepec របស់ប្រទេស Mexico គឺជាតំបន់សហគមន៍ជនបទមួយ ដែលពោរពេញទៅ ដោយកសិដ្ឋានចិញ្ចឹមសត្វនានា ដូចជា មាន់ គោ ជាដើម។ ប៉ុន្តែ នៅយប់មួយក្នុងខែឧសភា ឆ្នាំ២០០៧ ម្ចាស់កសិដ្ឋានម្នាក់ បានរកឃើញ ភាវៈមានជីវិត ដ៏ចម្លែកម្យ៉ាង មានកំពស់ ១៩អ៊ីញ ដែលស្មើនឹង ៤៨ សង់ទីម៉ែត្រ ដែលមើលទៅមិនដឹងថាជាសត្វអ្វី ដោយវាមានពណ៌ ផ្កាឈូក គ្មានសក់ និង ភ្នែកចម្លែកទៀតផង។ យ៉ាងណាមិញ សត្វចម្លែកនេះត្រូវបានថតជាប់ រូបភាពរបស់វា ក្នុងពេលដែលដៃរបស់វាកំពុងជាប់នឹងអង្គប់មិនអាចរើទៅណារួច ហើយអ្នកខ្លះ ថានេះគ្រាន់តែជារូបភាពប្រឌិតតែប៉ុណ្ណោះ ខណៈមានអ្នកខ្លះទៀត បានជឿជាក់ថា នេះគឺជាភស្តុតាងមួយបញ្ជាក់ពីវត្តមាន របស់មនុស្សក្រៅភព ថាពិតជាមានមែន។

ប្រភពពត៌មានបានបន្ថែមអោយដឹងថា កម្មវិធីថ្មីដែលនិយាយអំពីរឿងនេះ មានឈ្មោះហៅថា “Alien Mummies” នឹងធ្វើការចាក់ផ្សាយលើប៉ុស្ត៍វិទ្យាសាស្រ្ត ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកានេះ ហើយក្នុងនោះនឹងមានការបកស្រាយនូវរឿងអាថ៌កំបាំងមួយនេះ ដោយមានការបង្ហាញពីការ ពិនិត្យ និង ធ្វើតេស DNA តាមបច្ចេកវិទ្យាដ៏ទំនើប ដើម្បីអោយចម្ងល់ រយៈពេល ៥ឆ្នាំ មកនេះ បង្ហាញពីការពិត។

សូមបញ្ជាក់ថា វីដេអូនេះ គ្រាន់តែជាការធ្វើត្រាប់តាម ដើម្បីអោយដឹងពីសកម្មភាព របស់ហេតុការណ៍ពិត ដែលបានកើតឡើងតែប៉ុណ្ណោះ៕

សូមទស្សនានូវវីដេអូខាងក្រោមដែលបង្ហាញពីការរកឃើញសត្វចម្លែកមួយនេះទាំងអស់គ្នា ៖

តើប្រិយមិត្តជឿលើរឿងដ៏ចម្លែកនេះដែររឺទេ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]