កំពត៖ បច្ចុប្បន្ននេះពិធីការិនីល្បីល្បាញ ប្រចាំនៅក្នុងស្ថានីយទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្នកំពុងតែទទួលបាន នូវប្រជាប្រិយភាពយ៉ាងខ្លាំង ពីអ្នកគាំទ្រ ជាមួយនឹងថ្វីមាត់ និងសម្រស់ដ៏ស្រស់ស្អាតរបស់ខ្លួន។

ប៉ុន្មានថ្ងៃមុននេះ ពិធីការិនីរូបស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន បានធ្វើដំណើរទៅដល់ទឹកដីខេត្តកំពតឯណោះ ដើម្បីបំពេញការងារមួយចំនួន ក៏ដូចជាធ្វើដំណើរកម្សាន្ត ស្រូបយកខ្យល់អាកាសធម្មជាតិ ដ៏បរិសុទ្ធនៅទីនោះផងដែរ។

ជាក់ស្តែង កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក៏មិនបានភ្លេចថតយករូបភាពស្អាតៗ ជាមួយនឹងទេសភាពធម្មជាតិ ដ៏ស្រស់បំព្រងនៅទឹកដី ខេត្តកំពតដែរ។ ជាពិសេស គឺទេសភាពស្រុកស្រែ ដែលយូរៗម្តងទើបអ្នកទីក្រុង មានឱកាសទៅកម្សាន្ត ហើយមិនចង់វិលត្រលប់មកវិញសោះ។

ទន្ទឹមនឹងនេះផងដែរ គេសង្កេតឃើញថា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានថតរូបភាពយ៉ាងស្អាតៗរបស់ខ្លួនជាច្រើនសន្លឹក ក្នុងទឹកដីិខេត្តកំពត ជាមួយនឹងស្ទាយថតនៅកណ្តាលផ្លួវរថភ្លើង ធ្វើព្រងើយ បង្ហាញពីិរាងយ៉ាងស៊ិចស៊ី និងជើងដ៏ស្រឡូន អមដោយទិដ្ឋភាពធម្មជាតិបៃតង និងភ្នំយ៉ាងស្រស់ស្អាតតែម្តង ៕

ទស្សនារូបភាពរបស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដូចខាងក្រោមនេះ ទាំងអស់គ្នា៖ 

កញ្ញា នីរ័ត្ន ឈរថតនៅកណ្តាលផ្លូវរថភ្លើង
កញ្ញា នីរ័ត្ន ឈរថតនៅកណ្តាលផ្លូវរថភ្លើង
កញ្ញា នីរ័ត្ន ឈរថតនៅកណ្តាលផ្លូវរថភ្លើង
កញ្ញា នីរ័ត្ន ឈរថតនៅកណ្តាលផ្លូវរថភ្លើង
កញ្ញា នីរ័ត្ន ឈរថតនៅកណ្តាលផ្លូវរថភ្លើង
ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន
ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន