ថៃ៖ កំពូលតារាសម្ដែងស្រីល្បីឈ្មោះ លំដាប់ជួរមុខប្រចាំប្រទេសថៃ នាង Aum Patcharapa ត្រូវបានមហាជនដឹងយ៉ាងច្បាស់ថា នាងជាតារាស្រីមួយរូប ដែលនិយមលេងម៉ូតសម្លៀកបំពាក់ម៉ាកល្បីៗ ដែលមានតម្លៃខ្ពស់កប់ពពក។

ជាក់ស្ដែង កាលពីម្សិលមិញនេះដែរ  តារាស្រីវ័យក្បែរ ៤០ឆ្នាំ រូបនេះ ក៏បានបង្ហាញវត្តមាន ក្នុងកម្មវិធីមួយ ជាមួយការតុបតែងខ្លួន ក្នុងឈុតពណ៌ខ្មៅ យ៉ាងស្រស់ស្អាត ។ 

ប៉ុន្តែអ្វីដែលធ្វើឲ្យប្រិយមិត្ត មិននឹកស្មានដល់នោះ មួយឈុតដែល Aum គ្រងក្នុងថ្ងៃទទួលពានរង្វាន់ គឺជាម៉ូតរ៉ូបម៉ាក Eliesaab ដែលតម្លៃរហូតដល់ទៅ ៨,៦៥០ដុល្លារអាមេរិកឯណោះ។ នេះបើយោងតាមប្រភពពីផេកសម្លៀកបំពាក់មួយនេះ បានបង្ហោះលើបណ្ដាញសង្គម។

គ្រាន់តែឃើញ តម្លៃឈុតរ៉ូបមួយនេះ ធ្វើឲ្យទស្សនិកជន អ្នកគាំទ្រ កាន់តែដឹងច្បាស់ទៀតថា Aum ជាតារាដែលមានទ្រព្យសម្បតិ្តច្រើន មិនធម្មតាឡើយ ៕

ទស្សនារូបភាពខាងក្រោម៖ 

Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]