កោះរ៉ុង៖ តារាចម្រៀងវ័យក្មេង រូបសម្រស់ស្រស់ស្អាត កញ្ញា វីរៈ និច បន្ទាប់ពីទំនេរពីការងារសិល្បៈ នាងក៏បានដើរលេងលំហែកាយ និងផ្តិតយករូបភាពជាច្រើនគួរឲ្យទាក់ទាញ។

ជាក់ស្តែង មួយរយៈពេលនេះឃើញថា តារាស្រីវ័យក្មេងរូបនេះ កាន់តែមានភាពមមាញឹកខ្លាំងឡើង នៅក្នុងវង្វង់សិល្បៈ ខណៈពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានខិតជិតចូលមកដល់ តារាគ្រប់រូបត្រៀមចេញចម្រៀងរៀងៗខ្លួន។

ស្របពេលជាមួយគ្នានេះ ទោះបីការងារមានច្រើនក្តី ក៏តារាស្រីរូបនេះ នៅតែឆ្លៀតពេលដើម្បីដើរលេងកម្សាន្តដែរ។ ដោយនៅក្នុងនោះ ស្រីនិច នាងក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយនឹងសម្រស់ដ៏ស្រស់ និងរាងដ៏ស្រឡូនរបស់នាង អមដោយធម្មជាតិបៃតង និងឆ្នេរសមុទ្រយ៉ាងស្អាតប្លែក ជាហេតុធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់។

ម្យ៉ាងវិញទៀត អ្នកគាំទ្រប្រាកដជាដឹងហើយថា តារាស្រីរូបនេះហាក់បីដូចជា មិនសូវបង្ហាញពីភាពស៊ិចស៊ី ដូចតារាដទៃនោះឡើយ។

ជាក់ស្ដែង ពេលនេះសូម្បីតែដើរលេង នៅលើឆ្នេរសមុទ្របែបនេះ ក៏នាងមិនបញ្ចេញភាពស៊ិចស៊ីរបស់ខ្លួនប៉ុន្មាននោះទេ។ ប៉ុន្តែមើលទៅការស្លៀកពាក់របស់នាង គឺពិតជាស្រស់ស្អាត និងគួរឲ្យស្រលាញ់មែនទែន ៕

ទស្សនារូបភាពខាងក្រោម៖ 

កញ្ញា វីរៈ និច
កញ្ញា វីរៈ និច
កញ្ញា វីរៈ និច
កញ្ញា វីរៈ និច
កញ្ញា វីរៈ និច
កញ្ញា វីរៈ និច
កញ្ញា វីរៈ និច
កញ្ញា វីរៈ និច
កញ្ញា វីរៈ និច
កញ្ញា វីរៈ និច
កញ្ញា វីរៈ និច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង