ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន3M(ស្រ៊ុីអឹម)ដែលជាក្រុមហ៊ុនបង្កើតឡើងនៅ សហរដ្ឋអាមរិក និងជាក្រុមហ៊ុនឈានមុខគេដែលតែងតែនាំមកនូវបច្ចេកវិជ្ជាថ្មីៗ ក្នុងការ ផលិត ផលិតផលដែលជួយអោយការរស់នៅកាន់តែមានភាពប្រសើរឡើង បានឧបត្ថម្ភ ប្រអប់សង្គ្រោះបឋម រួមជាមួយនឹងផលិតផលជាច្រើនរួមមាន បង់បិទដំបៅNeoplast​​ (នីអូផ្លាស់) កៅអៀក Mentopas(មេនតូប៉ាស) និង ជែលបិទបញ្ចុះបញ្ចុះកំដៅ Neoplast Kool Patch(នីអូផ្លាស់ឃូលផាច់)ដល់សាលាឋមសិក្សាទាំង2០ ដើម្បីជួយសង្គ្រោះបឋមដល់សិក្សានុសិស្ស។ 

ក្រុមហ៊ុន3M(ស្រ៊ុីអឹម) បានឧបត្ថម្ភ ប្រអប់សង្គ្រោះបឋមដល់សាលាបឋមសិក្សាចតុមុខ

ប្រអប់សង្គ្រោះបឋមមានពិតជាមានសារះសំខាន់ ដើម្បីជួយសង្រ្គោះនៅពេល មានបញ្ហាណាមួយកើតឡើងដោយយថាហេតុ ហេតុដូចនេះក្រុមហ៊ុនមានបំណងជំរុញ អោយគ្រប់ផ្ទះ សាលារៀន ឬ ស្ថាប័ននានា គួរតែមានប្រអប់សង្គ្រោះបឋម ហើយត្រូវជ្រើស រើសផលិតផលដែលមានគុណភាព និង សុវត្ថភាពបំផុតសំរាប់អ្នកប្រើប្រាស់ ។ 

គោលបំណងនៃការឧបត្ថម្ភប្រអប់សង្គ្រោះបឋមនាថ្ងៃនេះ គឺជាការថ្លែងអំណរគុណ ពី៣អឹម ជូនដល់ប្រជាជនកម្ពុជាដែលតែងតែផ្តល់ទំនុកចិត្តលើគ្រប់ផលិតផលរបស់៣អឹម និង ក្នុងនាមជាក្រុមហ៊ុន ឈានមុខគេ ក្នុងការប្រើប្រាស់បច្ចេកវិជ្ជាជាង6មុឺនប្រភេទ ហើយបាន ចែកចាយ ជាង2០០ប្រទេសលើពិភពលោក។ 

គ្រប់ផលិតផលរបស់៣អឹម ត្រូវបានទទួលស្គាល់ជាផលិតផលដែលមានគុណភាពខ្ពស់និងបានសាងទំនុកចិត្តយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ទូរទាំងពិភពលោក ក្នុងនោះប្រជាជន កម្ពុជាក៏ជាអ្នកគាំទ្រ និង ទទួលស្គាល់គុណភាពរបស់៣អឹមផងដែរ៕

ក្រុមហ៊ុន3M(ស្រ៊ុីអឹម) បានឧបត្ថម្ភ ប្រអប់សង្គ្រោះបឋមដល់សាលាបឋមសិក្សាចតុមុខ
ក្រុមហ៊ុន3M(ស្រ៊ុីអឹម) បានឧបត្ថម្ភ ប្រអប់សង្គ្រោះបឋមដល់សាលាបឋមសិក្សាចតុមុខ
ក្រុមហ៊ុន3M(ស្រ៊ុីអឹម) បានឧបត្ថម្ភ ប្រអប់សង្គ្រោះបឋមដល់សាលាបឋមសិក្សាចតុមុខ
ក្រុមហ៊ុន3M(ស្រ៊ុីអឹម) បានឧបត្ថម្ភ ប្រអប់សង្គ្រោះបឋមដល់សាលាបឋមសិក្សាចតុមុខ
ក្រុមហ៊ុន3M(ស្រ៊ុីអឹម) បានឧបត្ថម្ភ ប្រអប់សង្គ្រោះបឋមដល់សាលាបឋមសិក្សាចតុមុខ
ក្រុមហ៊ុន3M(ស្រ៊ុីអឹម) បានឧបត្ថម្ភ ប្រអប់សង្គ្រោះបឋមដល់សាលាបឋមសិក្សាចតុមុខ
ក្រុមហ៊ុន3M(ស្រ៊ុីអឹម) បានឧបត្ថម្ភ ប្រអប់សង្គ្រោះបឋមដល់សាលាបឋមសិក្សាចតុមុខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]