ភ្នំពេញ៖ ប្រជាប្រិយភាពរបស់ ក្រមុំរូបស្រស់ កញ្ញា ឱក សុគន្ធកញ្ញា កំពុងតែ​ឈរ​លេខរៀងទី១ ក្នុងវិស័យសិល្បៈចម្រៀង ខណៈដែល ម្ចាស់បទ «មេឃកំពុងភ្លៀងហើយ» កញ្ញា មាស សុខសោភា ក៏កំពុង មានភាពល្បីល្បាញ ប្រដេញ មិនខុសគ្នា ប៉ុន្មាននោះទេ  ។

ជាក់ស្ដែង បើទោះបីជា តារាចម្រៀងស្រីទាំង២រូបនេះ នៅទ្រនំ ផ្សេងគ្នា ហើយមានសន្ទុះគាំទ្រ មិនចាញ់គ្នា យ៉ាងណា ក៏ជីវិតឯកជន របស់ពួកគេ មិនប្រកួតប្រជែងគ្នា ដូចអ្វីដែល ប្រិយមិត្ត មួយចំនួន បានគិតទុកឡើយ ។

ផ្ទុយទៅវិញ ចំពោះ ទំនាក់ទំនងមិត្តភាព នៃកំពូលតារាចម្រៀងទាំង២នេះ ពិតជាមានភាព ស្និទ្ធស្នាលនឹងគ្នា ខ្លាំងណាស់ ជាពិសេសអ្វីដែល មិននឹកស្មានដល់នោះ រាល់ពេលមាន ឱកាសជួបគ្នា ក្នុងកម្មវិធីតូចធំម្ដងៗ មាស សុខសោភា និង ឱក សុគន្ធកញ្ញា តែងតែឆ្លៀតពេល បង្កើតអនុស្សាវរីយ៍ តាមការថតរូបជាមួយគ្នា យ៉ាងជិតដិត ទៀតផង។

នេះបើយោងតាមរូបភាព ដែលហ្វេនផេក របស់កញ្ញា ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាព រវាងអ្នកទាំង២ កាលពីថ្មីៗ លើបណ្ដាញសង្គម៕

ចង់ជ្រាបច្បាស់ទស្សនា រូបភាពខាងក្រោម ៖ 

ឱក សុគន្ធកញ្ញា
មាស សុខសោភា
ឱក សុគន្ធកញ្ញា
មាស សុខសោភា
មាស សុខសោភា និង ឱក សុគន្ធកញ្ញា
មាស សុខសោភា និង ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា