ភ្នំពេញ៖ លោក សុខ រ៉ាស៊ី ដែលទស្សនិកជនស្គាល់ថា ជាពិធីករ ដោយក្រោយពីលោកបាន ចុះកិច្ចកុងត្រាក្លាយជាសមាជិកគ្រួសារពេញសិទ្ធ របស់ផលិតកម្ម និងទូរទស្សន៍ រស្មីហង្សមាសមក គេសង្កេតឃើញថា កេរ្តិ៍ឈ្មោះក៏កាន់តែល្បី រីឯការងារសិល្បៈវិញ ក៏កាន់តែរីកសុះសាយ រវល់ស្ទើរដកខ្លួនមិនរួចតែម្តង។

លោក រ៉ាស៊ី

មិនតែប៉ុណ្ណោះ ថ្មីៗនេះ លោក រ៉ាស៊ី ក៏បានចាប់អាជីពថ្មីមួយទៀត គឺជាតារាសម្តែងប្រុស។ គួរឲ្យដឹងថា លោក រ៉ាស៊ី បានចាប់តំណែងតួសម្តែងប្រុស នៅក្នុងខ្សែភាពយន្តថ្មីខ្នាតធំ របស់ទូរទស្សន៍ ហង្សមាស គឺរឿង«កូនពស់កេងកង» ដែលនឹងត្រៀមចាក់បញ្ចាំងបន្ទាប់ ពីរឿង«បិសាចគួរឲ្យស្រលាញ់»។

លើសពីនេះទៅទៀត អ្នកគាំទ្រជាច្រើន ក៏កំពុងតែទន្ទឹងរង់ចាំតាមដានទស្សនា ខ្សែភាពយន្តខ្នាតធំថ្មីមួយនេះ ដែលមានប្រមូលផ្តុំសុទ្ធសឹងទៅដោយតារាថ្មីចាស់ល្បីៗជាច្រើនដួង ចំណែកឯសាច់រឿងវិញគឺត្រូវបាន ផលិតករល្បីឈ្មោះរបស់ហង្សមាស អះអាងថា នឹងមិនធ្វើឲ្យទស្សនិកជនខកបំណងឡើយ៕  

លោក រ៉ាស៊ី នៅក្នុងពិធីជប់់លៀងគ្រួសារហង្សមាស
លោក រ៉ាស៊ី នៅក្នុងពិធីជប់់លៀងគ្រួសារហង្សមាស
លោក រ៉ាស៊ី
លោក រ៉ាស៊ី សម្តែងក្នុងភាពយន្តថ្មី«កូនពស់កេងកង»
លោក រ៉ាស៊ី សម្តែងក្នុងភាពយន្តថ្មី«កូនពស់កេងកង»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ាស៊ី