ភ្នំពេញ៖ កាលពីថ្មីៗកន្លងទៅនេះ កូនប្រុសទី២ របស់លោក ជា វណ្ណារិទ្ធ ដែលមានឈ្មោះថា ជា ភិរក្សរិទ្ធ ហៅ ហ្វែរ បានកើតហើយ ដែលមានរូបរាងគួរឲ្យស្រលាញ់ មិនចាញ់កូនប្រុសទី១ប៉ុន្មាននោះទេ។

យ៉ាងណាមិញ បន្ទាប់ពីកូនប្រុសទី២នេះ បានកើតរួចមក មហាជនសង្កេតឃើញថា មិត្តភក្តិរបស់លោក ក៏ដូចជាតារាៗជាច្រើន បានមកសួរសុខទុក្ខប្រពន្ធ និងមកលេងកូនប្រុសទី២របស់លោក យ៉ាងច្រើនផងដែរ។

ដោយឡែក ទន្ទឹមនឹងនេះដែរ មានរឿងមួយ ដែលធ្វើមហាជនមួយចំនួន បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់នេះ ត្រង់ថាកូនប្រុសទី២ របស់លោក ជា វណ្ណារិទ្ធ ទើបតែកើតបានប៉ុន្មានថ្ងៃទេ ប៉ុន្តែក្មេងតូចម្នាក់នេះ ទទួលបានអាំងប៉ាវ យ៉ាងច្រើនពីអ្នកមកសួរសុខទក្ខ មិនតិចនាក់នោះទេ។

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថា កូនប្រុសទី២ របស់លោក ជា វណ្ណារិទ្ធ ពិតជាទទួលបានក្តីស្រលាញ់ខ្លាំង ពីមនុស្សជុំវិញខ្លួនផងដែរ៕

កូនប្រុសទី២របស់ ជា​ វណ្ណារិទ្ធ
កូនប្រុសទី២របស់ ជា​ វណ្ណារិទ្ធ
អាំងប៉ាវជាច្រើន ដែលកូនប្រុសទី២ ជាវណ្ណារិទ្ធ ទទួលបាន
អាំងប៉ាវជាច្រើន ដែលកូនប្រុសទី២ ជាវណ្ណារិទ្ធ ទទួលបាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ