បរទេស៖ Ronaldinho បានបង្ហាញពីអារម្មណ៍ពិត ទាក់ទងទៅនឹងទំនាក់ទំនងរបស់គេ និង Messi អំឡុងពួកគេលេងនៅ Barcelona ។ 

Messi និង Ronaldinho

វីរបុរសបាល់ទាត់ប្រេស៊ីល រូបនេះ ធ្លាប់ជាកីឡាករដ៏កំពូលអំឡុងពេលលេងឲ្យក្លិបអ្នកមានបុណ្យ ស្របពេលដែល Messi គឺជាកីឡាករដែលយកមកពីឈុតយុវជន។ អតីតដៃគូទាំង ២រូបនេះ គឺជាដៃគូប្រយុទ្ធដ៏គ្រោះថ្នាក់ កាលពីជាង១០ឆ្នាំមុន មុនពេលដែល Ronaldinho ចាកចេញពីក្លិបនៅឆ្នាំ២០០៨។

យ៉ាងណាមិញ បុរសវ័យ ៣៨ឆ្នាំ ដែលទើបប្រកាសពីការចូលនិវត្ដន៍ពីបាល់ទាត់ កាលពីខែមុននេះ បានបង្ហាញពីទំនាក់ទំនង និងចំណងមិត្ដភាពរវាងខ្លួន និងជើងឯក Ballon d’Or ៥សម័យ Lionel Messi អំឡុងពេលពួកគេលេងជាមួយគ្នានៅ Barcelona ។ 

Ronaldinho និង Messi
«ខ្ញុំព្យាយាមធើ្វគំរូល្អសម្រាប់គាត់ (Messi) ដូចអ្វីដែល Ronaldo ធ្លាប់ធើ្វចំពោះខ្ញុំ។ Messi តែងតែមានភាពអៀនខ្មាស ប៉ុន្ដែរូបគេតែងតែជាកីឡាករដ៏ល្អ។ ពួកយើងរស់នៅតាមផ្លូវដូចគ្នា ដូច្នេះខ្ញុំមានទំនាក់ទំនងយ៉ាងល្អជាមួយគេ និងគ្រួសាររបស់គេ ទោះបីខ្ញុំដឹងថា រូបគេគឺជាកីឡាករ ដែលលេងល្អជាងខ្ញុំក៏ដោយ» Ronaldinho និយាយ ៕
Ronaldinho និង Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]