អង់គ្លេស៖ អតីតខ្សែប្រយុទ្ធជើងខ្លាំងរបស់ក្រុម Chelsea កីឡាករ Didier Drogba បានការពារការសម្រេចិត្តរបស់លោក Jose Mourinho ដែលប្រើយុទ្ធសាស្ត្រដាក់សម្ពាធជាខ្លាំង ទៅលើកីឡាកររបស់ខ្លួន ជាពិសេស Paul Pogba និង Luke Shaw តែម្តង។

ថ្លែងប្រាប់សារព័ត៌មាន Drogba បាននិយាយថា លោក Jose Mourinho ជាគ្រូបង្វឹកដ៏ល្អម្នាក់ ហើយគាត់តែងតែដឹងអំពីអ្វីដែលគាត់ធ្វើ។ ដូច្នេះការដាក់សម្ពាធទៅលើកីឡាករបែបនេះ មិនមែនអត់ប្រយោជន៍នោះទេ។

Drogba បន្តថា លោក Mourinho តែងតែដាក់សម្ពាធទៅលើកីឡាករណា ដែលគាត់ចូលចិត្តជាងគេ។ ព្រោះលោកស្គាល់ចរឹត Mourinho ច្បាស់ណាស់ ហើយបើគាត់មិនចូលចិត្តនរណាហើយនោះ មិនបាច់និយាយឡើយ ដល់ដាក់សម្ពាធ សូម្បីតែនិយាយរក ក៏គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ រូបនេះ មិននិយាយរកផង។

ជាមួយគ្នានេះដែរ លោក Drogba ក៏បានលើកទឹកចិត្តឲ្យកីឡាករ Pogba ខំប្រឹងឡើង ហើយកុំអាក់អន់ស្រពន់ចិត្ត ព្រោះមិនយូរមិនឆាប់ រូបគេគង់តែមានទម្រង់ល្អ ឡើងវិញជាមិនខាន។

Jose Mourinho និង​ កីឡាករ Paul Pogba

គួរឲ្យដឹងថា កីឡាករ Didier Drogba បានលេងនៅក្រោមការដឹកនាំរបស់គ្រូបង្វឹក Jose Mourinho ចំនួន២ដង ដោយលើកទី១ពីឆ្នាំ ២០០៤-២០០៧ និង លើកទី២ពីឆ្នាំ ២០១៣-២០០១៤ ដោយកីឡាករ Drogba និង លោក Mourinho បានជួយឲ្យក្រុម Chelsea លើកពាន Premier League បានចំនួន ៣ដងផងដែរ ៕ 

Didier Drogba និង​ លោក Jose Mourinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]