ភ្នំពេញ៖​ កាលពីយប់មិញនេះ ផេកហ្វេសប៊ុក Hang Meas Khmer Drama បានចេញ ភាគទី៤ នៃរឿងដ៏ល្បី «បិសាចគូរឲ្យស្រលាញ់» ដែលក្នុងភាគនេះ បានធ្វើឲ្យ មនុស្សជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង និងចូលទស្សនា យ៉ាងកុះករ។

ជាក់ស្តែង ក្នុងភាគទី៤ នៃរឿងដ៏ល្បីនេះ ក៏បានបង្ហាញមុខ តូថ្មីម្នាក់ទៀត​ឈ្មោះថា រូហ្សា ដែលសម្តែងដោយ បាន មុន្នីល័ក្ខ ដោយក្នុងនោះ នាងបានដើរតួជា តារាចម្រៀង និងជួល ចូចូ សម្តែងដោយ ហ្សាណា មកធ្វើជាហ្វេនក្លែងក្លាយរបស់នាង។

ជាពិសេស បាន មុន្នីល័ក្ខ  ក៏បានមើលងាយ ហ្សាណា យ៉ាងចាស់ដៃ ដោយបានដៀមដាមនាងថា សុទ្ធតែជន្លេនទៀតផង ជាមួយនឹងទឹកមុខ ពេបជ្រាយ មិនធម្មតា។ នៅពេលនោះ ហ្សាណា ក៏បានបង្ហាញខឹងផងដែរ ពេលដែល មុន្នីល័ក្ខ មើលងាយនាងដល់ថ្នាក់នេះ តែទោះជាយ៉ាងណា ក៏នាងមិនហ៊ានថាស្តី ឲ្យ មុន្នីល័ក្ខ វិញដែរ ព្រោះខ្លាច លែងជូលនាង។

ដូច្នេះបើចង់ដឹងថា សាច់រឿងបន្តបែបណា រង់ចាំទស្សនានៅយប់នេះ វេលាម៉ោង៨ ទៅ៩យប់ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV តែមួយគត់៕ 

រូបភាពក្នុងរឿង
រូបភាពក្នុងរឿង
រូបភាពក្នុងរឿង

ប្រភព៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បាន មុន្នីល័ក្ខ