ភ្នំពេញ៖ ជាការពិតណាស់ មួយរយៈចុងក្រោយនេះ មានតារាស្រីប្រុសល្បីៗ ជាច្រើន បានសម្រុកគ្នា ធ្វើបទញាក់កន្ត្រាក់អារម្មណ៍  សម្រាប់រាំលេងកម្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ដែលឈាននឹងមកដល់ នាប៉ុន្មានថ្ងៃខាងមុខនេះ។

ប៉ុន្តែក្នុងនោះ ក៏មានអ្នករិះគន់មិនស្ទើរនោះដែរ ព្រោះថា បទចម្រៀង តាមផលិតកម្ម សុទ្ធតែ ជាបទបែកស្លុយ ច្រើនជាងបទ ប្រពៃណី។

ឃើញមានការរិះគន់ ផ្ទុះឡើងដូច្នេះ តារាស្រីប្រុសចាស់ឆ្នាំ ប្រចាំផលិតកម្ម សាន់ដេ  រួមមាន កញ្ញា សុខ ពិសី លោក ឆាយ វីរៈយុទ្ធ កញ្ញា អ៉ីវ៉ា លោក ជេម កញ្ញា លីនដា និងលោក មាស សាលី បានព្រួតដៃគ្នា មកបកស្រាយចម្រៀង បទភ្លេងមរតកដើម ដែលមានចំណងជើងថា« ភិសវង់ឆ្នាំថ្មី» ។

ជាក់ស្ដែង តាមរយៈបទ« ភិសវង់ឆ្នាំថ្មី» នេះ គ្រប់គ្នារំពឹងថា នឹងទទួលបាន ការគាំទ្រពីសំណាក់ បងប្អូនជនរួមជាតិ មិនខាន ព្រោះមិនក្រៅពីមានទម្រង់ភ្លេង ជាចង្វាក់ប្រពៃណី យ៉ាងពិរោះហើយ បទនេះ ក៏បានរៀបរាប់ពី ល្បែងប្រជាប្រិយខ្មែរ យ៉ាងលម្អិត ចែកជូន ទស្សនិកជន បានជ្រាបទៀតផង៕

ចង់ជ្រាបកាន់តែច្បាស់ តោះស្ដាប់បទនេះទាំងអស់គ្នា ៖

សុខ ពិសី
ឆាយ វីរៈយុទ្ធ
លីនដា
មាស សាលី
អ៉ីវ៉ា
ជេម
តារាចាស់ឆ្នាំ ទាំង៦រូប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]