ទ្រព្យសម្បត្តិមហាសាលរបស់ កប់ក្នុងមហាសមុទ្រ របស់អេស្បាញដែលបាន លិចជាមួយនឹងសំពៅ កាលពីឆ្នាំ ១៨០៤ត្រូវបានគេរកឃើញកាលពីថ្ងៃ សុក្រប៉ុន្មានថ្ងៃកន្លងទៅនេះ។

សហរដ្ឋអាមេរិក និងអេស្បាញបានចំណាយពេល ៥ឆ្នាំ ដើម្បីស្វែងរកកំណប់ ដែលបានបាត់នៅក្នុងបាតសមុទ្រ កាលពីប្រទេសទាំងពីរប្រយុទ្ធគ្នាក្នុង ឆ្នាំ១៨០៤។ លក្ខណៈទ្រង់ទ្រាយនៃទ្រសម្បតិ្តទាំងនោះ ត្រូវបានខូចខាត ដោយសារទឹកសមុទ្រនិង អាយុកាលរបស់វា។ ពេលដែលបានរកឃើញ គេបានបាន់ស្មានតម្លៃរបស់វាស្មើនឹង ៥០០លានដុល្លារសហរដ្ឋអាមេរិក។

ប៉ុន្ដែចៅក្រមនៃសហព័ន្ធអាមេរិក បានបង្កាប់ឲ្យជនជាតិអាមេរិច ដែលធ្វើដំណើរផ្សងព្រេងជាមួយអេស្បាញ ឲ្យប្រគល់ទ្រព្យសម្បតិ្តទាំងអស់ទៅ ជនជាតិអេស្បាញ នេះទើបត្រឹមត្រូវតាមផ្លូវច្បាប់។

ប្រាក់កាក់ទាំងអស់មានទម្ងន់ ១៨តោន ដែលមានកាក់ប្រាក់ចំនួន ៥៧៤,៥៥៣កាក់ និងកាក់មាសចំនួន ២១២កាក់។

សូមប្រិយមិត្តទស្សនារូបភាពខាងក្រោម៖

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]