ភ្នំពេញ៖ តារាសម្តែងជើងចាស់អ្នកនាងចនច័ន្ទ លក្ខិណា កាន់តែទទួលបានប្រជាប្រិយភាពពីអ្នកគាំទ្រកាន់តែខ្លាំងឡើង ទោះបីជានាងមានវ័យកាន់តែច្រើនក្តី។

មិនត្រឹមតែប៉ុណ្ណោះ ចំពោះហាងឆេង នៅក្នុងសិល្បៈបច្ចុប្បន្នវិញ ក៏ច្រើនមិនចាញ់តារាល្បីចំនូលថ្មីនោះទេ តែបើនិយាយពីសម្រស់របស់តារាស្រីរូបនេះវិញ គឺនៅតែស្រស់ស្អាត សាច់សខ្ចីដដែល ធ្វើឲ្យ ក្រមុំៗសុំចាញ់។

ជាក់ស្តែង នៅក្នុងបណ្តាញសង្គមរបស់អ្នកនាង បានបង្ហោះរូបភាពមួយសន្លឹក ដែលនាង បានលេងទឹកមុខយ៉ាងប្លែក និងគួរឲ្យអស់សំណើច ហើយនេះក៏ជាលើកទីមួយដែលអ្នកគាំទ្របានឃើញ នាងធ្វើមុខមាត់ គួរឲ្យស្រលាញ់បែបនេះ​ ដោយធ្លាប់តែឃើញតារារូបនេះ ថតរូបលេងទឹកមុខបែបកាចៗ និងស៊ិចស៊ី។

នៅក្នុងនោះដែរ ក្រោយពីបានឃើញរូបនេះ អ្នកគាំទ្រពិតជាប្លែកភ្នែកមែនទែន ទោះបីជាអ្នកនាង ចនច័ន្ទ លក្ខិណា មានវ័យកាន់តែជ្រេយ៉ាងណាក្តី តែនៅពេលលេងទឹកមុខបែបនេះទៅCuteមិនណយទេ៕

ទស្សនារូបភាពខាងក្រោមនេះ៖

អ្នកនាងចនច័ន្ទ លក្ខិណា
អ្នកនាងចនច័ន្ទ លក្ខិណា
អ្នកនាងចនច័ន្ទ លក្ខិណា
អ្នកនាងចនច័ន្ទ លក្ខិណា
អ្នកនាងចនច័ន្ទ លក្ខិណា
អ្នកនាងចនច័ន្ទ លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា