អេស្ប៉ាញ៖ ក្រុមអ្នកមានបុណ្យ Barcelona បាននឹងកំពុងតាមដានសភាពការ របស់ខ្សែការពារស្លាប Manchester United កីឡាករ Luke Shaw ខណៈពេលដែលកីឡាកររូបនេះកំពុងត្រូវបានលោក Jose Mourinho មិនផ្តល់ឱកាសឲ្យបង្ហាញសមត្ថភាពរបស់គេ។

បើយោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្រោយពីជាសះស្បើយពីរបួសជើង ទម្រង់លេងរបស់កីឡាករ Shaw បានធ្លាក់ចុះជាខ្លាំង ជាហេតុធ្វើឲ្យគ្រូបង្វឹករបស់ Man Utd លោក Jose Mourinho ដាក់សម្ពាធយ៉ាងខ្លាំង ទៅលើកីឡាកររូបនេះ ដោយឲ្យគេខំប្រឹងហ្វឹកហាត់។ មិនតែប៉ុណ្ណោះ លោក Mourinho បានរិះគន់កីឡាករ Shaw ជាសាធារណៈទៀតផង ធ្វើឲ្យទំនាក់ទនងរវាងកីឡាករ និងគ្រូបង្វឹក ទាំងពីរនាក់នេះកាន់តែដុនដាបទៅៗ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ខណៈពេលនេះ ក្រុម Barcelona ក៏កំពុងតែចូលចចារជាមួយកីឡាករ Shaw ដោយផ្តល់ជូនរូបគេ នូវឱកាសចាកចេញពីលោក Mourinho ដើម្បីទៅកាន់កីឡដ្ឋាន Camp Nou ផងដែរ។

បើតាមប្រភពមួយចំនួនបានបង្ហើបថា ក្រុម Barcelona បានឃើញទំនាក់ទំនងស្រពេចស្រពិលរបស់លោក Mourinho និង កីឡាករ Luke Shaw ជាឱកាសល្អមួយ ព្រោះក្រុម Barcelona អាចនឹងនាំយក Shaw ទៅកាន់កីឡដ្ឋាន Camp Nou ក្នុងតម្លៃថោកបំផុត។

កីឡាករ​ Luke Shaw

គួរបញ្ជាក់ផងដែថា កីឡាករ Luke Shaw បានផ្លាស់ប្តូរមកកាន់ Manchester United ក្នុងឆ្នាំ២០១៤ ក្នុងតម្លៃ ៤៦លានដុល្លារអាមេរិក ដែលកាលនោះ គឺជាតម្លៃដែលថ្លៃជាងគេបំផុត សម្រាប់ខ្សែការពារវ័យក្មេង នៅក្នុងក្របខ័ណ្ឌអង់គ្លេស៕

Jose Mourinho និង កីឡាករ​ Luke Shaw
កីឡាករ​ Luke Shaw

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]