អង់គ្លេស៖ Sergio Aguero គឺជាខ្សែប្រយុទ្ធជួរមុខរបស់ក្រុមមេឃខៀវ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ហើយកីឡាកររូបនេះ'ក៏កំពុងតែកាន់កាប់កំណត់ត្រា រកគ្រាបបាល់ច្រើនបំផុតនៅក្នុងក្លិប Manchester City ផងដែរ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ កីឡាកររូបនេះ បានប្រកាសក្តែងៗ អំពីគម្រោងក្នុងការចាកចេញពីកីឡាបាល់ទាត់យក្ស នៅក្នុងប្រទេសអង់គ្លេស នៅពេលដែលកិច្ចសន្យារបស់ខ្លួនជាមួយក្លិប Man City បានបញ្ចប់ទៅក្នុងឆ្នាំ ២០២០។

នៅពេលដែលកិច្ចសន្យារបស់កីឡាករវ័យ ២៩ឆ្នាំរូបនេះ នៅក្លិបមេឃខៀវផុតកំណត់ រូបគេមានបំណងចង់ចូលរួម ជាមួយអតីតក្លិបនៅក្នុងស្រុកកំណើត ពោលគឺ ក្លិប Independiente ។

គួរឲ្យដឹងថា Independiente គឺជាក្រុមដំបូងគេ ដែលកីឡាករ Aguero បានចាប់ផ្តើមអាជីពរបស់ខ្លួន មុនពេលចូលរួមជាមួយក្លិប Atletico Madrid ក្នុងឆ្នាំ ២០០៦។

Aguero បានថ្លែងប្រាប់សារព័ត៌មាន Fox Sports ថា៖

កីឡាករ Sergio Aguero
«កិច្ចសន្យារបស់ខ្ញុំជាមួយក្រុម Manchester City នឹងផុតកំណត់នៅឆ្នាំ ២០២០ បន្ទាប់មកខ្ញុំនឹងត្រលប់ទៅក្លិប Independiente ដែលជាផ្ទះរបស់ខ្ញុំវិញ» ៕
Aguero ពេលនៅលេងឲ្យក្លិប Independiente
កីឡាករ Sergio Aguero

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]