បរទេស៖ គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល លោក Tite បាននិយាយថា ការបរាជ័យទៅលើក្រុមជម្រើសជាតិអាល្លឺម៉ង់ ៧-១ កាលពី ៤ឆ្នាំមុន នៅតែជារឿងដែលតាមបន្លាចកូនក្រុមរបស់លោកនៅឡើយ។ 

ប្រេស៊ីល ចាញ់ អាល្លឺម៉ង់ ៧-១ បួនឆ្នាំមុន

គួររម្លឹកថា ប្រេស៊ីល បានចាញ់ធ្ងន់ករ ទៅលើក្រុមអាល្លឺម៉ង់ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ World Cup កាលពី ៤ឆ្នាំមុន ដែលជារឿងដ៏អាក្រក់ជាងគេក្នុងប្រវត្ដិសាស្រ្ដបាល់ទាត់ របស់ប្រទេសមួយនេះ។

យ៉ាងណាមិញ ក្រុមទាំង២ នឹងត្រូវប៉ះគ្នាសាជាថ្មីនៅលើទឹកដី នៃប្រទេសអាល្លឺម៉ង់ ដែលការប្រកួតមិត្ដភាពនៅវេលាល្ងាចនេះ ខណៈដែលគ្រូបង្វឹករបស់ក្រុមស៊ាំបា បាននិយាយថា លទ្ធផលដ៏អាក្រក់កាលពី៤ឆ្នាំមុន នៅតែដក់ជាប់ក្នុងអារម្មណ៍កីឡាករនៅឡើយទេ។  

«វានៅតែស្ថិតក្នុងចិត្ដរបស់កីឡាករដដែល។ គ្មាននរណាម្នាក់អាចបន្លំខ្លួនឯងបានទេចំពោះរឿងមួយនេះ។ លទ្ធផល ៧-១ ប្រៀបបីដូចជាព្រលឹងតាមលងបន្លាចអីចឹង»៕
ប្រេស៊ីល ចាញ់ អាល្លឺម៉ង់ ៧-១ បួនឆ្នាំមុន
គ្រូប្រេស៊ីល លោក Tite
ប្រេស៊ីល ចាញ់ អាល្លឺម៉ង់ ៧-១ បួនឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]