បរទេស៖ ក្រុម Manchester City គឺជាក្លិបមួយមកពីអង់គ្លេស ដែលចូលចិត្តចំណាយប្រាក់រាប់លានដុល្លារ ឲ្យតែបានកីឡាករដែលខ្លួនត្រូវការ។

ក្នុងពេលនេះដែរ ព័ត៌មានជាច្រើនបានគេរាយការណ៍ថា ក្លិបមួយនេះបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបំបែកកំណត់ត្រា នៃការទិញកីឡាកររបស់ខ្លួន ដើម្បីនាំយកខ្សែបម្រើកំពូល របស់ក្លិបអធិរាជស Real Madrid នៅរដូវកាលក្រោយនេះ។

ប្រភពព័ត៌មានបានអះអាងថា លោក Pep Guardiola ដែលជាចៅហ្វាយរបស់ក្លិបអ្នកមាន Man City មានឆន្ទៈចង់បានកីឡាករ Isco យ៉ាងខ្លាំង រហូតដល់ថ្នាក់ហ៊ានចំណាយទឹកប្រាក់ រហូតដល់ទៅជាង ១០៦លានដុល្លារអាមេរិក ដើម្បីនាំយកខ្សែបម្រើសញ្ជាតិអេស្ប៉ាញនេះ មកកាន់ទឹកដី Etihad ។

ក្នុងរដូវកាលនេះ កីឡាករ Isco បានជាប់ជាកីឡាករ ១១នាក់ដំបូងរបស់ Real Madrid ក្នុងក្របខ័ណ្ឌ La Liga ចំនួន ១៦ដង និងការប្រកួតក្របខ័ណ្ឌ Champions League ចំនួន ៦ដង។

ដោយឡែក បើយោងតាមសារព័ត៌មាន The Sun កីឡាករវ័យ ២៥ឆ្នាំរូបនេះ មានការព្រួយបារម្ភថា ឱកាសក្នុងការបង្ហាញខ្លួនរបស់គេ អាចនឹងត្រូវមានកម្រិតទាបជាងនេះ នាពេលខាងមុខ ដែលជាមូលហេតុបណ្តាលឲ្យគេចាកចេញពីក្រុម Real Madrid ។

កីឡាករ Isco

គួរឲ្យដឹងដែរថា ក្នុងរដូវកាលនេះ កីឡាករ Isco បានស៊ុតបាល់បញ្ចូលទីចំនួន ៥គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន ៥ដង។ ដូច្នេះកីឡាករដែលមានទេពកោសល្យដូចជារូបគេ នឹងអាចជួយឲ្យក្រុមមេឃខៀវ មានទម្រង់លេងល្អជាង នៅពេលបច្ចុប្បន្នបន្ថែមទៀតមិនខាន ៕ 

កីឡាករ Isco
លោក Pep Guardiola

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]