អាហ្សង់ទីន៖ កីឡាករឆ្នើម Lionel Messi បានបង្ហើបថា ទម្រង់លេងរបស់ខ្លួនត្រូវបានធ្លាក់ចុះ ពេលបង្ហាញខ្លួនឲ្យជម្រើសជាតិ គឺដោយសារតែ ហេតុផលមួយចំនួន។

កីឡាករ Messi បានបង្ហាញពីការលំបាកសម្របខ្លួន ពេលដែលរូបគេត្រូវមកលេងឲ្យជម្រើសជាតិ ដោយសារតែ ក្នុងក្រុមនេះមានកីឡាករជាច្រើន ដែលមានរបៀបលេងប្រហាក់ប្រហែលគ្នា។

Messi និយាយថា ពេលនៅក្រុម Barcelona កីឡាករម្នាក់ៗមានទម្រង់លេង និងរបៀបលេងខុសៗគ្នា ដូច្នេះវាមានភាពងាយស្រួល ក្នុងចែកទីតាំងលេង និងសហការណ៍គ្នា។ ប៉ុន្តែនៅពេលមកលេង ឲ្យជម្រើសជាតិអាហ្សង់ទីនវិញ កីឡាករម្នាក់ៗមានរបៀបលេងស្ទើតែដូចគ្នាពេកទៅហើយ ដូច្នេះវាមានការលំបាក ពេលដែលត្រូវចែកទីតាំងគ្នាឲ្យដាច់។

ក្នុងនោះ Messi ក៏បានលើកកីឡាករ Dybala និង រូបគេ ជាឧទាហរណ៍មកនិយាយ ដោយសារតែ កីឡាករទាំងពីរពូកែលេងជើងឆ្វេងដូចគ្នា បែបនេះហើយពួកគេតែងតែរើសទៅលេងខាងស្នាំនៅក្នុងតារាង។ ជាហេតុធ្វើឲ្យពួកគេចែកតួនាទីគ្នា មិនបានដាច់ស្រេច ធ្វើឲ្យខូចទម្រង់លេងទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិអាហ្សង់ទីន នឹងត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងយប់នេះផងដែរ ៕

កីឡាករ​ Lionel Messi
Lionel Messi និង Paulo Dybala

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]