ភ្នំពេញ៖ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានចេញបទចម្រៀងមួយបទ មានចំណងជើងថា «អាគីឆ្កែខ្ញុំ» ជាកាដូសម្រាប់អ្នកគាំទ្ររបស់ខ្លួន។

យ៉ាងណាមិញ សម្រាប់បទចម្រៀងមួយបទ ដែលទើបតែចេញនាពេលថ្មីៗនេះ ពិតជាទទួលបានការគាំទ្រពីមហាជន ក៏មិនតិចនាក់នោះដែរ បើធៀបជាមួយបទញាក់ផ្សេងៗ ដែលចេញតំណាលគ្នានៅក្នុងឆ្នាំនេះ។

ដោយឡែក កាលពីថ្មីៗនេះ កញ្ញា ឱក សុគន្ធកញ្ញា បានយកបទចម្រៀង «អាគីឆ្កែខ្ញុំ» មួយបទនេះ មកសម្តែងនៅលើឆាកតន្ត្រីមួយកន្លែង ដែលធ្វើឲ្យទស្សនិកជននៅទីនោះ ជាពិសេស ពិធីករអត់ទ្រាំមិនរាំតាមមិនបាននោះទេ។ 

ក្នុងនោះដែរ គេសង្កេតឃើញថា ពិធីករនៅឆាកតន្ត្រីដូចជា អ្នកនាង ចាន់ កែវនិមល លោក ជា វិបុល និងកញ្ញា ថន លក្ខិណា បាននាំគ្នារាំតាមបទ របស់កញ្ញា ឱក សុគន្ធកញ្ញា បែបកំប្លែងៗដែលធ្វើឲ្យ មហាជនឃើញហើយ ទប់សំណើចមិនបាននោះឡើយ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

សកម្មភាពនៅលើឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល