តាជីគីស្ថាន៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតចុងក្រោយ ជាមួយក្រុមជម្រើសជាតិអាហ្គានីស្ថាន ក្នុងពានរង្វាន់ AFC Asian Cup នៅវេលាម៉ោង ៦ល្ងាចនេះ (ម៉ោងនៅកម្ពុជា)។ 

ការប្រកួតដែលធើ្វឡើងនៅទឹកដីប្រទេស តាជីគីស្ថាន គឺជាការប្រកួតចុងក្រោយ ហើយក៏ជាការប្រកួទបង្រ្គប់កិច្ចផងដែរ សម្រាប់ក្រុមគោព្រៃ មួយនេះ ត្បិតពួកគេបានបរាជ័យមិនអាចឡើងទៅកាន់វគ្គបន្ដបាន។ 

ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិអាហ្គានីស្ថាន

ក្នុងសន្និសីទការប្រកួត កាលពីម្សិលមិញនេះ គ្រូង្គោលកម្ពុជា លោក ប្រាក់ សុវណ្ណារ៉ា បានថ្លែងថា ការប្រកួតនេះ គឺកូនក្រុមរបស់លោកសង្កត់ធ្ងន់ ទៅលើចំណាត់ថ្នាក់ក្នុងតារាង FIFA ។ ពោលគឺ ត្រូវធើ្វយ៉ាងណាយកឈ្នះការប្រកួតមួយនេះ ដើម្បីមានលេខរៀងល្អ ក្នុងតារាងលំដាប់ពិភពលោក។ 

លោក ប្រាក់ សុវណ្ណារ៉ា

សូមបញ្ជាក់ថា កាលពីប្រកួតជើងទី១ នៅទឹកដីពហុកីឡដ្ឋានជាតិ អាហ្គានីស្ថាន បានភ្លាត់ចាញ់ កម្ពុជា ដោយលទ្ធផល ១-០ ធើ្វបានដោយកីឡាករឆ្នើម ប្រាក់ មុន្នីឧត្ដម ក្រោមការដឹកនាំរបស់លោក Leonardo Vitorino ។

ចាំមើលថាតើល្ងាចនេះ អាហ្គានីស្ថាន អាចសងសឹក កម្ពុជា បានវិញដែរ ឫយ៉ាងណា? 

កម្ពុជា យកឈ្នះ អាហ្គានីស្ថាន ១-០ ជើងទី១

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]