ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាកំប្លែង និងអ្នកលេងល្ខោនបាសាក់ អ្នកនាង ផន សុផារី តែងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជន បានបង្ហោះវីដេអូមួយកាលពីយប់មិញ ធ្វើឲ្យអ្នកទស្សនាសឹងស្រក់ទឹកភ្នែកទៅតាមនោះ។

ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា តារារូបនេះ ទើបតែសម្រាលកូនស្រី ដ៏ស្រស់ស្អាតមួយរូប ដែលមានឈ្មោះថា វណ្ណារ៉ា រីប៊ែលឡា មិនត្រឹមតែប៉ុណ្ណោះ គ្រួសាររបស់នាងកាន់តែមានសុភមង្គលខ្លាំងឡើង ក្រោយស្វាមីមើលថែយ៉ាងល្អ។

ជាក់ស្តែង កាលពីថ្មីៗនេះដែរ អ្នកនាងបានបង្ហោះវីដេអូបំពេកូនស្រី ដែលកំពុងពរនៅនឹងដៃយ៉ាងពិរោះរណ្តំ អត្ថន័យចាក់ដោតអ្នកស្តាប់សឹងតែស្រក់ទឹកភ្នែកទៅតាម លើសពីនេះនាងក៏បានភ្ជាប់ជាមួយសារដែលមានអត្ថន័យយ៉ាងដូច្នោះថា៖

«ពេលម៉ាក់បំពេរកូន ម៉ាក់ស្ទើរស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ព្រោះនឹកដល់លោកយាយរបស់កូន... ពេលនេះម៉ាក់កាន់តែដឹងហើយថាពាក្យថា ម្តាយ មានគុណយ៉ាងណា ពិបាក នឿយហត់ យ៉ាងណាទម្រាំកូនធំ អ្វីៗគឺដើម្បីកូន»។

ក្រោយពីបានស្តាប់ និងអានសារមួយនេះរួចមក ធ្វើឲ្យអ្នកគាំទ្រជាច្រើនសឹងតែស្រក់ទឹកភ្នែកជាមួយនឹងអត្ថន័យបទមួយនេះ៕

ចង់ជា្របច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

អ្នកនាង ផន សុផារី និងស្វាមី
អ្នកនាង ផន សុផារី និងកូន
អ្នកនាង ផន សុផារី និងកូន
អ្នកនាង ផន សុផារី និងកូន
អ្នកនាង ផន សុផារី និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន សុផារី