បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៉ុក កំពុងតែទទួល ការពេញនិយមយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា។ មកដល់ពេលនេះ អ្នកលេងហ្វេសប៉ុក នៅប្រទេសកម្ពុជា មានគណនីហ្វេសប៉ុក រហូតដល់ទៅជាង ៧សែននាក់។ ដោយសារ ហ្វេសប៉ុក ជាបណ្តាញទំនាក់ទំនងគ្នា ដ៏សំខាន់នៅប្រទេសកម្ពុជា តារាជាច្រើន បានបង្កើតទំព័រ របស់ខ្លួន ដើម្បីទាក់ទាញ ប្រជាប្រិយភាព និងបង្កើនការទំនាក់ទំនងជាមួយ អ្នកគាំទ្ររបស់ខ្លួន។ បើយោងទៅតាមចំនួនអ្នកគាំទ្រ ក្នុងចំណោម ទំព័រតារានៅលើ ហ្វេសប៉ុក យើងអាចនិយាយបានថា កញ្ញា ឱក សុគន្ធកញ្ញា មានប្រជាប្រិយភាពជាងគេ តាមពីក្រោយដោយ កញ្ញា សុគន្ឋ នីសា ។ កញ្ញា ឱក សុគន្ធកញ្ញា មានអ្នកគាំទ្ររហូត ដល់ទៅជាង១សែននាក់ហើយ។ ខាងក្រោមនេះ ជាតារាងចំណាត់ថ្នាក់ តារាចម្រៀងនារី ដែលមានប្រជាប្រិយភាពតាម បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៉ុក។

1. ឱក សុគន្ធកញ្ញា (123,558 likes)

2. សុគន្ឋ នីសា (97,007 likes)

3. មាស សុខសោភា (44,286 likes)

4. ពេជ្រ សូលីកា (36,989 likes)

5. សុខ ពិសី (29,623)

6. ពេជ្រ សោភា (27,236 likes)

7. យក់ ឋិតរដ្ឋា (17,887 likes)

ដោយ Vic

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា