ភ្នំពេញ៖ នាពេលបច្ចុប្បន្នតារាសម្តែងស្រីដ៏ល្បីឈ្មោះ កញ្ញាដួង ម៉ានិច កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង ស្របពេលជាមួយនឹងការងារសិល្បៈមមាញឹកខ្លាំងមិនធម្មតា។

ដោយឡែក កាលពីថ្មីៗនេះដែរ បន្ទាប់ពីដកឃ្លាពីការងារសិល្បៈបានមួយពេល ឃើញថាតារាស្រីរូបនេះ ឆ្លៀតពេល ធ្វើបុណ្យសាងកុសលជាមួយម្តាយ ដែលក្នុងនោះនាងបានធ្វើពីធីបុណ្យចម្រើនព្រះជន្មជូនដល់អ្នកម្តាយជាទីស្រលាញ់ នៅឯស្រុកកំណើត។

ស្របពេលជាមួយគ្នានេះម្តាយរបស់នាង ពិតជាសប្បាយចិត្តរីករាយមែនទែន ដែលកូនស្រីជាទីស្រលាញ់ បានធ្វើបែបនេះឲ្យ ទោះបីជានាងមានភាពមមាញឹកខ្លាំងយ៉ាងណាក្តី។

មិនត្រឹមតែប៉ុណ្ណោះ នាងបានតែងខ្លួនស្លៀកពាក់ឈុតប្រពៃណី ពិតជាស្រស់ស្អាតសមជានារីខ្មែរ លើសពីនេះ អ្នកគាំទ្រពិតជាសរសើរ ជាមួយនឹងទង្វើ ក៏ដូចជាទឹកចិត្តរបស់នាងចំពោះម្តាយ ពិតជាសាកសមជាកូនល្អ និងជាគំរូល្អដល់អ្នកគាំទ្រមែនទែន៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កញ្ញាដួង ម៉ានិច និងម្តាយ
កញ្ញាដួង ម៉ានិច និងម្តាយ
កញ្ញាដួង ម៉ានិច និងម្តាយ
នៅក្នុងពិបុណ្យ
នៅក្នុងពិបុណ្យ
ដួង ម៉ានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច