ចិន៖ រដ្ឋាភិបាលប្រទេសចិន បានសម្រេចមិនឲ្យកីឡាករបាល់ទាត់ ក្នុងក្រុមជម្រើសជាតិ មានស្នាមសាក់ឡើយ។ នេះបើយោងតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មាន Spanish news outlet AS បានចុះផ្សាយ។ 

ហាមមិនឲ្យកីឡាករបាល់ទាត់ជម្រើសជាតិមានស្នាមសាក់

សេចក្ដីសម្រេចរបស់រដ្ឋាភិបាល នៃប្រទេសមហាអំណាចមួយនេះ នឹងធើ្វឲ្យប៉ះពាល់ដល់កីឡាករណាមួយក្នុងក្រុមជម្រើសជាតិ ដែលមានស្នាមសាក់ ដោយតម្រូវឲ្យពួកគេធើ្វការលុបចេញជាដាច់ខាត ដើម្បីជៀសផុតពីការសម្រេចមួយនេះ។

សារព័ត៌មាន AS ដដែល ក៏បានរាយការណ៍ផងដែរថា សហព័ន្ធបាល់ទាត់របស់ប្រទេសចិន ហៅកាត់ថា (CFA) បានឲ្យដឹងថា មូលហេតុដែលរដ្ឋាភិបាល ចិន ធើ្វបែបនេះ គឺក្នុងគោលបំណងរក្សាតម្លៃ និងលើកកម្ពស់ជាតិ ក្នុងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិម្ដងៗ។

គួរឲ្យដឹងថា បច្ចុប្បន្ន ការហាមឃាត់នេះ ត្រូវបានកំណត់ត្រឹមតែកីឡាករជាតិប៉ុណ្ណោះ ហើយវាមិនច្បាស់លាស់ទេ ថាតើច្បាប់នេះនឹងអនុវត្តចំពោះកីឡាបាល់ទាត់ក្លិបសូម្បីតែជនបរទេស ឫយ៉ាងណានោះឡើយ ៕ 

ហាមមិនឲ្យកីឡាករបាល់ទាត់ជម្រើសជាតិមានស្នាមសាក់
ហាមមិនឲ្យកីឡាករបាល់ទាត់ជម្រើសជាតិមានស្នាមសាក់
ហាមមិនឲ្យកីឡាករបាល់ទាត់ជម្រើសជាតិមានស្នាមសាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]