អាល្លឺម៉ង់៖ ថ្នាក់ដឹកនាំរបស់ក្រុមកាំភ្លើងធំ Arsenal បានបង្ហើបឲ្យដឹងថា ពួកគេកំពុងតែជួបពិភាក្សា ជាមួយគ្រូបង្វឹកថ្មីម្នាក់ ដែលអាចនឹងមកជំនួសលោក Arsene Wenger នៅពេលចប់រដូវកាលនេះ។

គ្រូបង្វឹកដែលក្រុម Arsenal ចង់បានមកដឹកនាំ នៅរដូវកាលក្រោយនោះ គឺលោក Thomas Tuchel ដែលជាអតីតគ្រូបង្វឹករបស់ក្រុម Borussia Dortmund ។

បើយោងតាមប្រភពព័ត៌មានមួយចំនួន បានបង្ហើបថា លោក Tuchel មិនត្រឹមតែទាក់ទាញចំណាប់អារម្មណ៍ពីក្រុម Arsenal នោះទេ ក្រុម Bayern Munich ក៏កំពុងតែចចារជាមួយគ្រូបង្វឹក សញ្ជាតិអាល្លឺម៉ង់ រូបនេះផងដែរ។

លោក Thomas Tuchel

បើតាមការឲ្យដឹង ពីសំណាក់អតីតកីឡាកររបស់ក្រុម Bayern Munich លោក Lothar Matthaus បានប្រាប់អ្នកសារព័ត៌មានថា លោកអាចបញ្ជាក់បានថា ក្រុម Bayern Munich កំពុងតែស្វែងរកគ្រូបង្វឹក សម្រាប់រដូវកាលក្រោយ ដោយលោក Thomas Tuchel ជាបេក្ខជនដ៏សាកសមបំផុត។

ប៉ុន្តែលោក Matthaus បានបន្តថា លោកមិនប្រាកដ ១០០ភាគរយថា Tuchel នឹងមកបង្វឹកក្រុម Bayern Munich ទេ ដោយសារតែ គ្រូបង្វឹកវ័យ៤៤ឆ្នាំ រូបនោះ ក៏បានកំពុងតែជាប់ពិភាក្សាជាមួយក្រុម Arsenal ដែរ។ ដូច្នេះប្រហែលជារូបគេ ចង់ទៅសាកល្បងបង្វឹក នៅក្របខ័ណ្ឌអង់គ្លេស ប៉ុន្តែការសម្រេចចិត្តរបស់ Tuchel លោកមិនអាចដឹងបានទេ។

លោក Lothar Matthaus

គួរបញ្ជាក់ថា លោក Thomas Tuchel បានបង្វឹកក្រុម Borussia Dortmund តាំងពីឆ្នាំ២០១៥ ក្រោយពីលោក Jurgen Klopp បានលាលែងពីតំណែង។ ប៉ុន្តែនៅឆ្នាំ២០១៧ លោក Thomas Tuchel ក៏បានសុំលាលែងពីតំណែងគ្រូបង្វឹកផងដែរ ដោយសារតែ លោកមានបញ្ហាមួយចំនួន ជាមួយថ្នាក់ដឹកនាំរបស់ក្រុម Borussia Dortmund ៕

លោក Thomas Tuchel

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]