ថៃ៖ កាលពីថ្ងៃទី ២៤ ខែមីនា កន្លងទៅនេះ តារាប្រុសស្រីល្បីៗជាច្រើនដួង បានរួមគ្នាដើរបង្ហាញម៉ូតយ៉ាងអធិកអធម នៅក្នុងកម្មវិធីដ៏ធំអស្ចារ្យប្រចាំឆ្នាំគឺកម្មវិធី Bangkok International Fashion Week 2018 ឬដែលហៅឈ្មោះកាត់ថា BIFW 2018។

ដោយនៅក្នុងនោះដែរ គេក៏ឃើញមានវត្តមានតារាសម្តែងស្រីល្បីល្បាញកញ្ញា Pancake ក៏មានវត្តមានចូលរួមដើរបង្ហាញម៉ូតនៅក្នុងកម្មវិធីនេះផងដែរ ជាមួយនឹងឈុតសម្លៀកបំពាក់ម៉ាកប្រ៊េនល្បីៗជាច្រើនម៉ូត។

ជាក់ស្តែងនៅក្នុងកម្មវិធី Bangkok International Fashion Week 2018 កញ្ញា Pancake បានស្លៀកឈុតសម្លៀកបំពាក់ដើរបង្ហាញម៉ូតចំនួនដល់ទៅ ៥ ឈុតឯណោះ ដែលសុទ្ធតែមានការច្នៃប្រឌិតឡើងមានម៉ូតយ៉ាងសាហាវៗ ស្ទើរតែចេញតំបន់សំខាន់ ផងដែរ។

ជាពិសេសអ្វីដែលគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺ ក្នុងឈុតសម្លៀកបំពាក់របស់តារាសម្តែងស្រី Pancake នីមួយៗគឺសុទ្ធតែមានបង្កប់នូវភាពស៊ិចស៊ី ដោយមានការទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់ទស្សនិកជនអ្នកគាំទ្រយ៉ាងខ្លាំង។

ហើយព្រមជាមួយនឹងការផាត់មុខបែបស៊ិចស៊ី និងតម្រូវទៅតាមបរិយាកាសនៃកម្មវិធីបង្ហាញម៉ូតនេះថែមទៀត ធ្វើឱ្យសម្រស់របស់ Pancake មានភាពផ្លាស់ប្តូរដូចជាមនុស្សថ្មីម្នាក់ទៀតដូច្នោះដែរ៕

តោះចង់ដឹងថា ៥ ឈុតបង្ហាញម៉ូតរបស់កញ្ញា Pancake នៅលើឆាក Bangkok International Fashion Week 2018 មានការប្លែកអារម្មណ៍យ៉ាងណាខ្លះនោះ មកទស្សនារូបភាពដូចខាងក្រោម៖ 

ឈុតទី ១ របស់ Pancake
ឈុតទី ១ របស់ Pancake
ឈុតទី ២ របស់ Pancake
ឈុតទី ២
ឈុតទី ៣
ឈុតទី ៣
ឈុតទី ៤
ឈុតទី ៤
ឈុតទី ៥
ឈុតទី ៥
ឺុឈុតបង្ហាញម៉ូតទាំង ៥ របស់ Pancake

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]