ភ្នំពេញ៖ សន្ទុះប្រជាប្រិយភាព របស់ម្ចាស់ជ័យលាភី The Voice Kids Cambodia រដូវកាលទី១ កុមារា ពេជ្រ ថៃ កាន់តែកើនឡើងជាលំដាប់ និងមិនដែលថយចុះនោះទេ។ ក្នុងនោះដែរ ទាំងនេះក៏ដោយសារតែភាពប៉ិនប្រសប់ និងពាក្យសម្តី ទើបធ្វើឲ្យថៃ កាន់តែមានមហាជនចូលចិត្ត និងស្រលាញ់កាន់តែច្រើន។

ដោយឡែក ទន្ទឹមនឹងប្រជាប្រិយភាពរបស់កុមារារូបនេះ កាន់តែកើនឡើង មហាជនសង្កេតឃើញថា ជីវិតរបស់ប្អូន ហាក់ផ្លាស់ប្តូរទាំងស្រុង មិនដូចពីមុននោះទេ។

ជាក់ស្តែង កាលពីថ្មីៗនេះ ពេជ្រ ថៃ បានធ្វើឲ្យមហាជន និងពិធីករនៅលើឆាក ភ្ញាក់ផ្អើលមែនទែន នៅពេលដែលឃើញ ពេជ្រ ថៃ ពាក់ចិញ្ចៀនពេជ្រ យ៉ាងធំ ឡើងច្រៀង។ ក្នុងនោះដែរ ខណៈពេលនៅលើឆាក ចំណែកលោក ជា វិបុល ដែលជាពិធីករក្នុងកម្មវិធីនោះវិញ បានធ្វើរឿងមួយដើម្បីបញ្ជាក់ឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ ពេជ្រ ថៃ ដឹងថាចិញ្ចៀនពេជ្រនោះ ពិតឬអត់ ដោយរួបលោក បានយកមាត់ខាំតែម្តង ដែលធ្វើឲ្យមហាជន ផ្ទុះសំណើចយ៉ាងខ្លាំង បន្ទាប់ពីឃើញលោកធ្វើបែបនេះ។

ទោះជាយ៉ាងក្តី បន្ទាប់ពីឃើញ ពេជ្រ ថៃ សម្ញែងចិញ្ចៀនពេជ្រ របស់ខ្លួនបែបនេះមក ទើបធ្វើឲ្យមហាជនដឹងថា នៅពេលនេះ ជីវភាពរបស់តារាវ័យក្មេងរូបនេះ ពិតជាមិនធម្មតានោះទេ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ