អេស្ប៉ាញ៖ ការចាប់អារម្មណ៍របស់ក្លិប Barcelona ទៅលើកីឡាករ Antoine Griezmann មិនមែនជារឿងថ្មីមួយនោះឡើយ ដោយសារតែ ពីរដូវកាលមុន ភាគីទាំង២ ស្ទើរតែសម្រេចបានជោគជ័យលើកិច្ចពិភាក្សាទៅហើយ ប៉ុន្តែចុងក្រោយ បែរជាមិនបានទទួលផ្លែផ្កាទៅវិញ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ របាយការណ៍ជាច្រើន នៅប្រទេសអេស្ប៉ាញ បានឲ្យដឹងថា កីឡាករ Antoine Griezmann នឹងយល់ព្រមទទួលយកប្រាក់ខែទាប ដើម្បីជួយឲ្យដំណើរនៃការដោះដូររវាងក្លិប Barcelona និងក្លិប Atletico Madrid អាចប្រព្រឹត្តទៅក្នុងភាពជោគជ័យ។

ពីដំបូងឡើយខ្សែប្រយុទ្ធ Atletico Madrid រូបនេះ បានទាមទារប្រាក់ឈ្នួលជាង ២៧ម៉ឺនដុល្លារអាមេរិក ក្នុងមួយសប្តាហ៍ ប៉ុន្តែក្នុងពេលនេះ គេនឹងយល់ព្រមយកប្រាក់ខែតិចជាងនេះ និងប៉ះប៉ូវវិញដោយប្រាក់រង្វាន់ផ្សេងៗ។

យោងទៅតាមសារព័ត៌មាន Sport ក្លិប Barcelona កាត់បន្ថយចំនួនប្រាក់ឈ្នួលរបស់ Griezmann ដោយសារតែ គេកំពុងត្រៀមប្រាក់មួយចំនួនធំ ដើម្បីចំណាយឲ្យទៅក្រុម Atletico Madrid ។

គេជឿជាក់ថា ក្លិបអ្នកមានបុណ្យ នឹងចំណាយយ៉ាងហោចណាស់ក៏ ១២៣លានដុល្លារអាមេរិកដែរ ដើម្បីនាំយកខ្សែប្រយុទ្ធសញ្ជាតិបារាំង រូបនេះ មកកាន់ទឹកដី Nou Camp ៕ 

កីឡាករ Antoine Griezmann
កីឡាករ Antoine Griezmann
កីឡាករ Antoine Griezmann

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]