អាហ្សង់ទីន៖ គ្រូបង្វឹកអាហ្សង់ទីន លោក Jorge Sampaoli បានបង្ហើបប្រាប់ពីហេតុផលដែល កីឡាករ Lionel Messi ទទួលបានជោគជ័យក្នុងអាជីពជាមួយក្លិប ប៉ុន្តែបែជាមកបរាជ័យក្នុងអាជីពជម្រើសជាតិទៅវិញ។

លោក Jorge Sampaoli បានថ្លែងប្រាប់សារព័ត៌មានថា Messi ជាកីឡាករដ៏ខ្លាំងម្នាក់ ហើយគេមានសមត្ថភាពធ្វើអ្វី ដែលកីឡាករផ្សេងៗមិនអាចធ្វើបាន។ ប៉ុន្តែមូលហេតុដែលរូបគេមិនអាចទទួលបាន ជោគជ័យក្នុងឆាកជម្រើសជាតិនោះ ក៏ដោយសារតែ អ្នកគាំទ្របានដាក់សម្ពាធ ទៅលើរូបគេខ្លាំងពេក។

គ្រូបង្វឹកជម្រើសជាតិអាហ្សង់ទីន រូបនេះ បានបន្តថា សម្ពាធរបស់អ្នកគាំទ្រ ប្រៀបបីដូចទៅនឹងកាំភ្លើង ដែលភ្ជង់ក្បាល Messi អីចឹង។ ហើយរូបគេបានខំប្រឹងប្រែងខ្លាំងជ្រុល ដោយមិនបានបង្ហាញសមត្ថភាពពិតរបស់ខ្លួននោះទេ។ ដូច្នេះជាលទ្ធផល រូបគេបានទទួលបរាជ័យជាច្រើនដង។

លោក Jorge Sampaoli បានឲ្យដឹងទៀតថា បាល់ទាត់ជាកីឡាមួយ ដែលពោរពេញទៅដោយ ភាពភ្ញាក់ផ្អើល ដូច្នេះកីឡាករម្នាក់ៗ គួរតែលេងវាដោយចិត្តសប្បាយរីករាយ មិនមែនលេងដោយសារតែ សម្ពាធពីអ្នកគាំទ្រ ដែលចង់ឲ្យរូបគេមានការជោគជ័យនោះទេ។ 

Messi ក្រោយចាញ់វគ្គផ្តាច់ព្រ័ត្រ Copa America

គួររម្លឹកផងដែរថា កន្លងមកកីឡាករ Messi ក៏ធ្លាប់បានបង្ហើបប្រាប់ ពីគោលបំណងចូលនិវត្តន៍របស់ខ្លួនរួចទៅហើយ ប្រសិនណាបើក្រុមជម្រើសជាតិអាហ្សង់ទីន មិនឈ្នះពាន World Cup នៅឆ្នាំនេះ ៕

Messi ក្រោយចាញ់វគ្គផ្តាច់ព្រ័ត្រ World Cup 2014
Messi ក្រោយចាញ់វគ្គផ្តាច់ព្រ័ត្រ 2014

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]