ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មសាន់ដេ ក៏ដូចជាម្ចាស់បទចម្រៀងដ៏ល្បី «ចាក់ទឹកដូង» កញ្ញា យូរី កំពុងតែមានសន្ទុះបានប្រជាប្រិយភាពខ្លាំង បន្ទាប់ពីចេញបទចម្រៀងរបស់ខ្លួនជាច្រើន សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ដែលកាន់តែជិតចូលមកដល់នាពេលខាងមុខ។

ដោយឡែក កាលពីថ្មីៗនេះ កញ្ញា យូរី បានបង្កភាពភ្ញាក់ផ្អើល ដោយសារតែតារាស្រីរូបនេះ បានយកបទថ្មីមានចំណងជើងថា «អាវជជុះ» ជាមួយនឹងអ្នករាំផ្ទាល់ខ្លួន ទៅរាំនៅកណ្តាលផ្សារបឹងកេងកង។

យ៉ាងណាមិញ ម្តងនេះ កញ្ញា យូរី ពិតជាធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រប្លែកភ្នែកមែនទែន ព្រោះនេះគឺជាលើកទីមួយហើយ ដែលមហាជនឃើញនាងទៅរាំកណ្តាលផ្សារ ដែលធ្វើឲ្យផ្អើលអ្នកផ្សារបឹងកេងកងបែបនេះ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រូបភាព​ក្នុងបទ «អាវជជុះ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូរី