ភ្នំពេញ៖ តារាសម្តែងស្រីដែលបានសាងកេរ្តិ៍ឈ្មោះបានយ៉ាងច្រើននៅក្នុងវិស័យសិល្បៈ អ្នកនាងសារ៉ាយ សក្ខណា ពេលនេះនាងហាក់ដូចជាមិនសូវមានភាពមមាញឹកខ្លាំងដូចមុន ក្រោយតារារូបនេះបានសាងសុភមង្គល និងបង្កើតគ្រួសារ។

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏ទទួលបានចំណងដៃ កូនស្រីដ៏ស្រស់ស្អាត គួរឲ្យស្រលាញ់ ដែលកាន់តែធ្វើឲ្យជីវិតគ្រួសារនាង មានភាពកក់ក្ដៅខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ដោយឡែក កាលពីថ្មីៗនេះនៅក្នុងបណ្តាញសង្គមរបស់នាង បានបង្ហោះសារអបអរ និងជូនពរម្តាយ ដែលទើបនឹងបើកហាងលក់កាហ្វេមួយកន្លែង នៅក្នុងហាងកាហ្វេនោះដែរ ពិតជាធំនិងស្រស់ស្អាត មិនចាញ់ហាងកាហ្វេប្រ៊េនៗដទៃនោះទេ។

ក្រៅពីពាក្យជូនពរតារារូបនេះ ក៏បាននិយាយពាក្យទាំងនេះទៅកាន់ម្តាយយ៉ាងដូច្នោះថា៖«ម៉ាក់ហា! កូនចង់ប្រាប់ម៉ាក់ថាម៉ាក់ស្លូតពេកហើយទោះបីជាមានខ្មោចព្រាយបិសាចតាមព្យាបាតតាមបង្ខូចឈ្មោះក៏ម៉ាក់នៅតែមានពាក្យថា អហោសិកម្មទៅ ចិត្តត្រជាក់ណាស់ម៉ាក់ខ្ញុំ»។

ស្របពេលជាមួយនឹងភាពជោគជ័យមួយនេះ ក៏មានអ្នកគាំទ្រក៏ដូចជាមិត្តរួមសិល្បៈបានចូលរួមអបអរម្តាយរបស់នាងផងដែរ។ ក្នងនោះដែរ នេះជារបររកស៊ីទី២​របស់ម្តាយនាង បន្ទាប់ពី របរមុន បើកហាងលក់បាយ ទទួលបានជោគជ័យខ្លាំង៕

ទស្សនារូបភាពខាងក្រោមនេះ៖ 

ហាងម្តាយសារ៉ាយ សក្ខណា
ហាងម្តាយសារ៉ាយ សក្ខណា
ហាងម្តាយសារ៉ាយ សក្ខណា
ហាងម្តាយសារ៉ាយ សក្ខណា
ហាងម្តាយសារ៉ាយ សក្ខណា
ហាងម្តាយសារ៉ាយ សក្ខណា
ហាងម្តាយសារ៉ាយ សក្ខណា
ហាងម្តាយសារ៉ាយ សក្ខណា
ហាងម្តាយសារ៉ាយ សក្ខណា
ហាងម្តាយសារ៉ាយ សក្ខណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា