ភ្នំពេញ៖ កុមារាខ្មែរ Dome ដែលមានឈ្មោះពេញថា Kasidef Vasunan បានធើ្វដំណើរត្រលប់មកកាន់ប្រទេសកម្ពុជា វិញហើយ កាលពីយប់ម្សិលមិញ ក្រោយចំណាយពេល៥ថៃ្ង ហ្វឹកហាត់នៅក្លិបយក្ស Barcelona ។ 

កុមារា Kasidef Vasunan ត្រលប់មកកាន់កម្ពុជា

Kasidef Vasunan គឺជាយុវជនថ្នាលរបស់ក្រុមបឹងកេត និងបានចូលហ្វឹកហាត់នៅសាលាបាល់ទាត់ ខណៈការដែលមានឱកាស បានទៅហ្វឹកហាត់នៅក្រុមដ៏ខ្លាំងជាងគេលើលោកនេះ គឺដោយសារតែ កុមារារូបនេះ បានធើ្វតេស្ដកម្រិតបាល់ទាត់របស់ខ្លួននៅប្រទេសសិង្ហបុរី ហើយបានធើ្វឲ្យគ្រូបង្វឹកដែលមកពី Barcelona ពេញចិត្ដ ទើបពួកគេធើ្វការអញ្ជើញកុមារារូបនេះ ទៅហ្វឹកហាត់នៅលើទឹកដីនៃទ្វីបអឺរ៉ុបនេះតែម្តង។

កុមារាដែលមានឈាមជ័រខែ្មរ កាត់ថៃ រូបនេះ ត្រូវបានក្លិបលំដាប់កំពូលរបស់ពិភពលោកនេះ ជ្រើសរើសដើម្បីហ្វឹកហាត់នៅទីនោះ រយៈពេលចំនួន ៥ថៃ្ង គឺចាប់ពីថៃ្ងទី១៩ ដល់ថៃ្ងទី២៣ ខែមីនា ឆ្នាំ២០១៨ ។ ខណៈពេលនេះរូបគេបានមកដល់ទឹកដីប្រទេសកម្ពុជា វិញហើយ កាលពីយប់ម្សិលមិញនេះ ៕  

សកម្មភាពហ្វឹកហាត់របស់ Kasidef Vasunan
សកម្មភាពហ្វឹកហាត់របស់ Kasidef Vasunan
សកម្មភាពហ្វឹកហាត់របស់ Kasidef Vasunan
សកម្មភាពហ្វឹកហាត់របស់ Kasidef Vasunan
សកម្មភាពហ្វឹកហាត់របស់ Kasidef Vasunan
សកម្មភាពហ្វឹកហាត់របស់ Kasidef Vasunan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]