អង់គ្លេស៖ គ្រូបង្វឹកថ្មីរបស់ជម្រើសជាតិវែល លោក Ryan Giggs បានជម្រុញឲ្យកីឡាករ Gareth Bale នៅបន្តអាជីពលេងឲ្យ Real Madrid ទៀត ទោះបីជារូបគេមិនសូវបានជាប់ជម្រើសដំបូងក៏ដោយ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អតីតខ្សែបម្រើរបស់ក្លិប Manchester United លោក Ryan Giggs រូបនេះ បានផ្តល់យោបល់ថា Bale គួរតែកុំបោះបង់ឱកាសមាស លេងឲ្យក្រុម Real Madrid ដើម្បីមកលេងជម្រើសដំបូងនៅក្រុម Man Utd អី។

លោក Giggs បានបន្តថា ក្រុម Real Madrid មានសមត្ថភាពអាចឈ្នះពានជាច្រើន ហើយក្នុងក្រុមនេះ ក៏មានកីឡាករល្អៗច្រើនដែរ ដែលអាចជួយ Bale អភិវឌ្ឍទម្រង់លេងរបស់គេ ឲ្យកាន់តែល្អមួយកម្រិតទៀតផងដែរ។ ដូច្នេះរូបគេត្រូវតែតស៊ូ ទោះបីមិនសូវជាប់ជម្រើសដំបូងយ៉ាងណាក៏ដោយ។

បន្ថែមលើនេះ លោក Giggs ក៏បានធ្វើការសរសើរដល់កីឡាករ Gareth Bale ដែលអាចបំបែកកំណត់ត្រាកីឡាករ ដែលស៊ុតបញ្ចូលទីច្រើនជាងគេ នៅក្នុងប្រវត្តិសាស្ត្រប្រទេសវែល ហើយរូបលោកក៏សង្ឃឹមថា Bale នឹងបន្តបង្ហាញទម្រង់លេងបែបនេះ ជូនជម្រើសជាតិបន្ថែមទៀត។ 

កីឡាករ Gareth Bale

គួរបញ្ជាក់ថា កីឡាករ Ryan Giggs បានចំណាយពេលពេញមួយអាជីពបាល់ទាត់របស់ខ្លួន លេងឲ្យក្រុម Manchester United ដោយបានបង្ហាញខ្លួន ឲ្យក្រុមបិសាចក្រហមមួយនេះបាន ៦៧២ដង ព្រមទាំងជួយឲ្យក្រុម Man Utd ឈ្នះពានបាន ៣៤ដងផងដែរ៕

Ryan Giggs ក្នុង UEFA Champions League 1999

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]