ភ្នំពេញ៖ កាលពីព្រឹកមិញនេះ មានបណ្តាលសារព័ត៌មានជាច្រើន បានចុះផ្សាយថា អ្នកនាង ខាត់ សុឃីម និងក្រុមភ្លេងរបស់នាង បានជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយរថយន្តធំនៅឯខេត្ត កំពង់ស្ពឺ កាលពីម្សិលមិញនេះ។

យ៉ាងណាមិញ ចំពោះព័ត៌មានដ៏ក្តៅគគុកនេះ បានល្បីសុះសាយរហូតបានធ្វើឲ្យ មហាជន ក៏ដូចជាមិត្តភក្តិ ព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាពរបស់នាង។

ក្រោយមក កាលពីប៉ុន្មាននាទីមុននេះ អ្នកនាង ខាត់ សុឃីម បានចេញមុខធ្វើការ Live វីដេអូលើបណ្តាញសង្គមភ្លាមៗ ដើម្បីបកស្រាយអំពីបញ្ហាមួយនេះ ឲ្យមហាជនអស់ក្តីបារម្ភថា ការពិតនាង មិនបានជួបគ្រោះថ្នាក់អ្វីនោះទេ គ្រាន់តែកាលពីព្រឹកមិញនេះ នាងបាន Share រូប ពីក្រុមភ្លេងមួយ ដែលជួបគ្រោះថ្នាក់ចរាចរណ៍តែប៉ុណ្ណោះ។ ក្រោយមក ស្រាប់តែមានសារព័ត៌មានមួយចំនួន បែរជាចុះផ្សាយថា អ្នកនាងមានគ្រោះថ្នាក់ចរាចរណ៍ទៅវិញ។ ហើយព័ត៌មាននេះ បានធ្វើឲ្យអ្នកស្គាល់នាងជាច្រើន ព្រួយបារម្ភ និងសួរនាំបញ្ហា មិនតិចនាក់នោះទេ។ ដូច្នេះហើយទើបនាង ធ្វើការLive វីដេអូនេះដើម្បីបញ្ចប់ចម្ងល់។

ជាក់ស្តែង បន្ទាប់ពីឃើញអ្នកនាង ខាត់ សុឃីម ធ្វើការបកស្រាយរួចហើយ មហាជនមួយចំនួន ក៏មានអារម្មណ៍ធូរស្រាលឡើងវិញ ដោយដឹងថានៅពេលនេះ តារាចម្រៀងពហុជំនាញរូបនេះ គ្មានបញ្ហាអ្វីនោះទេ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

ខាត់ សុឃីម
ខាត់ សុឃីម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម