ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា ភរិយារបស់ពិធីករដ៏ល្បីឈ្មោះលោកជា វណ្ណារិទ្ធ ទើបតែសម្រាលកូនបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលក្នុងនោះមុខមាត់កូនប្រុសទី២របស់តារារូបនេះ គឺស្អាតមិនចាញ់កូនទី១ប៉ុន្មាននោះទេ។

យ៉ាងណាមិញ នៅក្នុងថ្ងៃសម្រាលកូន លោក ជា វណ្ណារិទ្ធ ពិតជាតាមមើលថែ និងតាមផ្តល់កម្លាំងចិត្តឲ្យភរិយា តាំងពីប៉ុន្មានថ្ងៃមុនសម្រាលមកម្ល៉េះ ទោះបី ជាលោកមានភាពមមាញឹកនៅក្នុងការងារក្តី។

ជាក់ស្តែង នៅក្នុងបណ្តាញសង្គមរបស់លោក​ បានបង្ហោះខ្សែវីដេអូមួយដែលបានរៀបរាប់ពីទុក្ខលំបាករបស់ភរិយា ក្នុងអំឡុងពេលសម្រាលកូនទី២នេះ ដែលនាងខំប្រឹង ទោះបីជានៅក្នុងពេលសម្រាលមានបញ្ហាខ្លះៗបានកើតលើភរិយាលោកក្តី ដែលត្រូវធ្វើការវះកាត់ផងដែរ។

នៅក្នុងវីដេអូមួយនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើន រំភើបជំនួស និងច្រណែនភរិយារបស់លោក ដែលទទួលបានស្វាមីដែលស្រលាញ់មើលថែនាងបែបនេះ លើសពីនេះគ្រាន់តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក៏មានអ្នកចូលទស្សនារាប់ម៉ឺននាក់។

គួរបញ្ជាក់ផងដែរថា​ លោកតែងតែធ្វើបែបនេះ តាំងពីកំណើតកូនប្រុសទី១មកម្ល៉េះ ហាក់ដូចជាមិនប្រែប្រួលទៅណាបន្តិចសោះឡើង មិនត្រឹមតែប៉ុណ្ណោះ លោកក៏ក្លាយជាស្វាមី និងឪពុកដ៏គំរូសម្រាប់អ្នកទស្សនាវីដេអូនេះផងដែរ៕

ចង់ជា្របច្បាស់ទស្សនាវីដេអូខាងក្រោមនេះ៖  

លោកជា វណ្ណារិទ្ធ
លោកជា វណ្ណារិទ្ធ និងកូនទី២
កូនទី២លោកជា វណ្ណារិទ្ធ
កូនទី២លោកជា វណ្ណារិទ្ធ
កូនៗលោកជា វណ្ណារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ