ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ច្បាស់ជាជ្រាបហើយថា ទំនាក់ទំនងរវាងកំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា និងតារាសម្តែង ណាក់ ស្រីណា ពិតជាមានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំងមែនទែន បើទោះជាអ្នកទាំង២មានអាជីពផ្សេងគ្នាក៏ដោយ។

យ៉ាងណាមិញ ដោយសារតែមិត្តភាពដ៏ស្អិតរមួតរបស់អ្នកទាំង២ អ្នកនាង សុគន្ធ និសា បានដឹកដៃកញ្ញា ណាក់ ស្រីណា មកថតMV សម្រាប់ចូលឆ្នាំរបស់ខ្លួន មានចំណងជើងថា «ទៅលេងភ្នំពេញ» ដែលទើបតែចេញប៉ុន្មាននាទីមុននេះ។

ក្នុងនោះដែរ ដោយផ្អែកលើMV មួយបទនេះ ពិតជាធ្វើឲ្យមហាជនទប់សំណើចមិនបាននោះទេ ជាមួយកាយវិការសម្តែងបែបកំប្លែងៗ ដើរកូរពេញទីក្រុងភ្នំពេញ ជាមួយសម្លៀកបំពាក់ពណ៌ស្រស់ៗ គួរឲ្យទាក់ទាញរបស់អ្នកទាំង២។

អ្វីដែលពិសេសនោះ សម្រាប់MV «ទៅលេងភ្នំពេញ» នេះ បានផ្តិតយកទិដ្ឋភាព នៃទីក្រុងភ្នំពេញ យ៉ាងស្រស់ស្អាតថែមទៀតផង៕

កុំឲ្យខាតពេលយូរ ចង់ដឹងថាMVនោះពិសេសយ៉ាងណា ទស្សនាវីដេអូខាងក្រោម៖

រូបភាពក្នុងបទ «ទៅលេងភ្នំពេញ»
រូបភាពក្នុងបទ «ទៅលេងភ្នំពេញ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាក់ ស្រីណា