យោងតាមប្រភពពត៌មានពីគេហទំព័រ អូឌីធីសេនត្រល បានអោយដឹងថា បុរសវ័យ ២៧ឆ្នាំ ដែលជាសហគ្រិនម្នាក់ បានចាប់ផ្តើមបម្រើសេវាកម្មចម្លែក និងគ្មានពីរ ដោយគាត់បានប្រើប្រាស់ ក្បាលទំពែករបស់គាត់ ធ្វើជាកន្លែងសម្រាប់ផ្សព្វផ្សាយ ពាណិជ្ជកម្ម។

បន្ទាប់ពីគាត់បានជ្រុះសក់ជាច្រើនរហូតដល់អស់រលីង ទាំងនៅវ័យក្មេងមក គាត់បាននឹក ឃើញនូវគំនិតនេះឡើង ដោយគាត់ហៅថា រូបសញ្ញា ឬ រូបយីហោលើក្បាលទំពែក (Bald Logo) ដែលអាចអោយគាត់រកចំណូលបាន ៣២០ដុល្លារក្នុង ១ថ្ងៃពីក្រុមហ៊ុន ឬផលិតផល ណាដែលមានបំណងចង់ផ្សាយពាណិជ្ជកម្មលើក្បាលទំពែករបស់គាត់ ដោយគាត់នឹងដើរ ជុំវិញទីក្រុង អឺសស្ទីន (Austin) ដើម្បីផ្សាយអោយមនុស្សឃើញអោយបានកាន់តែច្រើន តាមដែលអាចធ្វើបាន។

សូមទស្សនានូវវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះគំនិតឆ្នៃប្រឌិតមួយនេះ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]